ព័ត៌មាន
ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Thongphane SAVANPHET អនុរដ្ឋមន្រ្តីការបរទេសឡាវ
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Thongphane SAVANPHET អនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មាន នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប។
ក្នុងជំនួបនោះ ឯកឧត្តម Thongphane SAVANPHET បានសម្តែងនូវការអបអរសាទរចំពោះភាពជាប្រធាន និងភាពជោគជ័យរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម Thongphane SAVANPHET បានថ្លែងទៀតថា ទោះបីប្រទេសឡាវ មិនទាន់បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអនុសញ្ញា ប៉ុន្តែប្រទេសឡាវបានចូលរួមដល់ការអនុវត្តនូវគោលការណ៍របស់អនុសញ្ញា ហើយឆ្នាំក្រោយប្រទេសឡាវ នឹងបញ្ចូនរបាយការណ៍ស្ម័គ្រចិត្តអំពីការងារបោសសម្អាតមីនរបស់ខ្លួនទៅកាន់អនុសញ្ញាអូតាវ៉ា។
ឯកឧត្តម Thongphane SAVANPHET បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានរួមចំណែកគាំទ្រការបោសសម្អាតគ្រាប់បែកចង្កោមនៅប្រទេសឡាវ និងគាំទ្រប្រទេសឡាវជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ ឆ្នាំ២០២៥ នៃអនុសញ្ញាគ្រាប់បែកចង្កោម។ ជាមួយគ្នានោះ ឯកឧត្តម Thongphane SAVANPHET បានស្នើសុំឱ្យប្រទេសកម្ពុជា ជួយបណ្តុះបណ្តាលនូវជំនាញបច្ចេកទេសការងារបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវទិន្នន័យចម្ការមីនដល់ប្រទេសឡាវ ផងដែរ។
តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម Thongphane SAVANPHET អនុរដ្ឋមន្រ្តីការបរទេសឡាវ និងគណៈប្រតិភូ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ ការចូលរួមរបស់ប្រទេសឡាវក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការដោះស្រាយបញ្ហាប្រឈមរួម ដែលបង្កដោយមីនប្រឆាំងមនុស្ស។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាបងប្អូន និងមិត្តភាពដ៏យូរអង្វែងជាប្រវត្តិសាស្រ្តនៃប្រទេស និងប្រជាជនកម្ពុជា-ឡាវ ដែលជាអ្នកជិតខាងដ៏ល្អ។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមជាប្រទេសជិតខាង បានសម្តែងនូវការសប្បាយរីករាយចំពោះវឌ្ឍនភាពសម្រេចបានរបស់ប្រទេសឡាវក្នុងការងារបោសសម្អាតគ្រាប់បែកចង្កោម និងការជួយសង្រ្គោះអាយុជីវិតរបស់ប្រជាជនពីការគំរាមកំហែងនៃគ្រាប់មិនទាន់ផ្ទុះ។
ជាការឆ្លើយតបនឹងការស្នើសុំរបស់ប្រទេសឡាវ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា កម្ពុជា នឹងឈរជាមួយប្រទេសឡាវ ក្នុងការគាំទ្រ និងត្រៀមខ្លួនក្នុងការបណ្តុះបណ្តាលធនធានបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវដល់ប្រទេសាវ ផងដែរ

-
ព័ត៌មាន9 hours ago
អ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាពនៅស្រុកកំពង់លែង បានសាងសង់រំលោភលើប្រព័ន្ធលូបង្ហូរទឹក និងប៉ះពាល់ដល់ចិញ្ចើមផ្លូវសាធារណៈ
-
PR NEWS1 week ago
ឮល្ហៀងៗ IDOL Make Up Battle ចាប់ផ្តើមវគ្គពិសេសដំបូងក្នុងសប្តាហ៍នេះ
-
ព័ត៌មាន2 days ago
ក្មេងទំនើង៣នាក់បំផ្លាញទ្រព្យសម្បត្តិសាធារណៈត្រូវបានឃាត់ខ្លួន ធ្វើកិច្ចសន្យាអប់រំណែនាំដោយមានការធានាពីអាណាព្យាបាល ដើម្បីអប់រំនៅមូលដ្ឋានបន្ត
-
ព័ត៌មាន1 week ago
ព្រះសង្ឃ និងពលរដ្ឋធ្វើនំអន្សមជូនដល់កងទ័ព ឈរជើងតាមបន្ទាត់ព្រំដែន ខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ៖តុលាការថៃគួរបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ព្រោះអ្នកណាៗក៏ដឹងដែរថាថាក់ ស៊ីន គឺជាមនុស្សស្និទ្ធបំផុតជាមួយខ្ញុំ ជិតស្និទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង
-
ព័ត៌មាន4 days ago
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេនទៀនវស្សាដល់វត្តមុនីសុវណ្ណ
-
ព័ត៌មាន5 days ago
អនុប្រធានទី១ អាជ្ញាធរមីន និង នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusive កម្ពុជា ជួបពិភាក្សាគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចសង្រ្គោះជន រងគ្រោះដោយសារមីន និងណែនាំអំពីបច្ចេកវិទ្យាសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោមទឹក
-
ព័ត៌មាន2 days ago
នាវិកនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រោយចង្វារទូងស្គរ អបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក