ព័ត៌មាន
សំណុំរឿងថ្មីមួយទៀតពាក់ព័ន្ធឈ្មោះ លី សាម៉េត មនុស្ស ៤នាក់ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ និងពុករលួយ
ភ្នំពេញ ៖ សំណុំរឿងថ្មីមួយទៀតពាក់ព័ន្ធឈ្មោះ លី សាម៉េត ហៅគ្រូមា ត្រូវបានតំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ៤នាក់ ទាក់ទិននឹងការសូកប៉ាន់ ដើម្បីរត់ការចូលបម្រើការងារជាមន្ដ្រីគយ។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លេីជនសង្ស័យ ៤នាក់ មាន១-ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ ២-ឈ្មោះ ហេីង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ ៣-ឈ្មោះ មួង ឃីម និង៤-ឈ្មោះ លី សាម៉េត ហៅ គ្រូមា ពីបទ ប៉ុនប៉ងសូកប៉ាន់ តាមមាត្រា ២៧ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ។
សំណុំរឿងថ្មីមួយទៀតនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនមនុស្សជាបន្តបន្ទាប់ចំនួន ២នាក់នៅកំពង់ឆ្នាំង គឺឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ និងឈ្មោះ ហេីង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ ពាក់ព័ន្ធយកប្រាក់រមា ៣០ម៉ឺនដុល្ារទៅឲ្យឈ្មោះ មួង ឃីម និងឈ្មោះ លី សាម៉េត រត់ការចង់ឲ្យកូនចូលធ្វើការជាមន្រ្តីគយ។
ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ និងឈ្មោះ ហេីង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ គិតមកដល់ពេលនេះឈ្មោះ មួង ឃីម និងឈ្មោះ លី សាម៉េត ត្រូវបានតុលាការចោទប្រកាន់ជាច្រើនករណីពាក់ព័ន្ធការសូកប៉ាន់ និងអំពើពុករលួយ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន7 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន5 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន5 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ