ព័ត៌មាន
សហជីព និងប្រជាពលរដ្ឋថ្កោលទោសជនក្បត់ជាតិ៣ជំនាន់បង្កើតចលនាផ្ការីកធ្វើបដិវត្តន៍ពណ៌លើកម្ពុជា
សហជីពតំណាងកម្មករទូទាំងប្រទេស និងប្រជាពលរដ្ឋទូទៅបានកើតទុក្ខមិនសុខចិត្ត និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលដឹកនាំចលនាផ្ការីក ធ្វើបដិវត្តន៍ពណ៌មកលើប្រទេសកម្ពុជា ចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍ ស្របពេលប្រជាពលរដ្ឋកំពុងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងថ្កោលទោសយ៉ាងដាច់អង្ហការចំពោះចលនាបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងជ្រុលនិយម ដែលមានចេតនាបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍនៅកម្ពុជា។ ក្រុមទណ្ឌិតសម រង្ស៊ី មានចេតនារុញឱ្យប្រទេសជាតិ ធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ការបង្ហូឈាម និងការបំផ្លាញសេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត។
លោកថ្លែងថា៖«ក្នុងនាមសហជីព ក៏ដូចជាកម្មករនិយោជិតទូទាំងប្រទេស សូមធ្វើការថ្កោលទោសយ៉ាងដាច់អង្ការចំពោះចលនាបដិវត្តន៍ពណ៌ ដឹកនាំដោយក្រុមជនក្បត់ជាតិ៣ជំនាន់សមរង្ស៊ី ដែលមានបំណងផ្តួលរំលំរារ្ឋាភិាលស្របច្បាប់ កើតចេញពីការបោះឆ្នោត»។
ជាមួយការថ្លែងថ្កោលទោសចំពោះទណ្ឌិតសម រង្ស៊ីនេះដែរ លោក អ៊ុន ដារា ប្រធានសហភាពកម្ពុជាពន្លឺកម្មករ លើកឡើងថា យុទ្ធសាស្ត្រផ្ការីករបស់មេដឹកនាំក្រុមជ្រុលនិយមបង្ហាញថា ទណ្ឌិត សម រង្ស៊ី ពិតជាមេដឹកនាំអនុវត្តបដិវត្តន៍ពណ៌ប្រាកដមែន។បំណងរបស់សម រង្ស៊ី មានតែមួយគត់ គឺផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បំផ្លាញប្រទេសជាតិ មិនចង់ឱ្យប្រជាពលរដ្ឋបានសុខ។
លោកបញ្ជាក់ថា៖«អ្វីដែល សម រង្ស៊ី ធ្វើនេះ គឺចេតនាតែ១គត់ គឺធ្វើយ៉ាងណា មិនឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅបានសុខ ឃើញប្រជាពលរដ្ឋបានសុខ គាត់មិនសប្បាយចិត្តទេ គាត់ចង់ធ្វើយ៉ាងណាឱ្យតែប្រទេសចលាចល ធ្វើយ៉ាងណាឱ្យតែប្រទេសមានបញ្ហា ហើយដាក់បន្ទុកលើមេដឹកនាំប្រទេស»។
លោកបន្តថា«ខ្ញុំសូមថ្កោលទោសនូវអំពើទុច្ចរិត របស់លោកសមរង្ស៊ី និងក្រមបក្ខពួកដែលតែងតែរិះរក គំនិតអាក្រក់ដើម្បីផ្តួលរំលំ រដ្ឋាភិបាលក៏ដូចជាធ្វើទុក្ខបុកម្នេញ ឱ្យប្រជាពលរដ្ឋរស់នៅមិនបានសុខ»។
រីឯ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ថ្លែងថា ការបង្ហោះរូបផ្ការីក យុទ្ធសាស្ត្រផ្ការីក របស់ទណ្ឌិត សម រង្ស៊ី គឺជាបដិវត្តន៍ពណ៌ទាំងស្រុង សូមប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស កុំចូលរួមជាមួយសម រង្ស៊ី ព្រោះនេះជាក្រុមទណ្ឌិតក្បត់ជាតិ៣ជំនាន់ ដែលធ្វើសកម្មភាពគ្រប់យ៉ាងដើម្បីតែបំផ្លាញសេចក្តីសុខប្រជាជន និងប្រទេសជាតិ។
លោកថ្លែងថា៖«ខ្ញុំសូមថ្កោលទោសទណ្ឌិត សម រង្ស៊ី យ៉ាងដាច់អង្ការ ចំពោះទង្វើដ៏ថោកទាប ចង់បំផ្លាញប្រទេសកម្ពុជាទាំងមូល ដែលកន្លងមកគាត់ធ្វើសកម្មភាពបន្តពីឪពុករបស់គាត់ គឺជាឈាមដ៏អាក្រក់ ចាំតែបំផ្លាញប្រទេសកម្ពុជា មិនចង់ឱ្យប្រទេសរីកចម្រើន»។
លោក ទុយ កុសល ប្រជាពលរដ្ឋនៅតំបន់ផ្លូវវេងស្រេង រាជធានីភ្នំពេញ បានចំអកថា សកម្មភាពបដិវត្តន៍ពណ៌របស់ទណ្ឌិត សម រង្ស៊ីនេះ សាបដូចទឹកមាត់ គ្មានឥទ្ធិពល គ្មានប្រជាប្រិយ គ្មានពលរដ្ឋណាអើពើជាមួយឡើយ។
ប្រជាពលរដ្ឋសម័យនេះ មានការយល់ដឹង ចេះដឹងច្រើន ដែលក្រុមសម រង្ស៊ី បោកលែងបានទៀតហើយ។
លោកនិយាយថា៖«ក្នុងនា្ញុំាប្រលរដ្ឋ១រូប មិនចូលរួមជាដាច់ខាត ក្នុងការធ្វើបដិវត្តន៍ពណ៌ របស់សម រង្ស៊ី នេះ។ ខ្ញុំសូមធ្វើការថ្កោលទោស ចំពោះលោកសម រង្ស៊ី តែងតែរកវិធីសាស្ត្រ លាបពណ៌ញុះញង់ បំបែកបំបាក់សាមគ្គីជាតិប្រទេសជាតិ ឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមម្តងទៀត»។
ចំណែក លោក ឡេវ សំអាន ប្រជាពលរដ្ឋម្នាក់ទៀតនៅតំបន់ផ្លូវវេងស្រេង រាជធានីភ្នំពេញ បានហៅទណ្ឌិត សម រង្ស៊ីថា ជាជនបំបង់បាយ ជាមេរោគបំផ្លាញសង្គមជាតិ ដ៏ចង្រៃផុតលេខ កើតមកជាខ្មែរ តែលក់ក្បាលបម្រើបរទេស ចង់ឱ្យតែប្រទេសវិនាស ដើម្បីសម្រេចមហិច្ឆិតាផលប្រយោជន៍ខ្លួនឯង និងបក្ខពួក។
លោកបញ្ជាក់ថា៖«ក្នុងនាមពលរដ្ឋ១រូបខ្ញុំមិនចូលរួមដាច់ខាត ជាមួយបដិវត្តន៍ពណ៌លោកសម រង្ស៊ី ហើយខ្ញុំសូមធ្វើការថ្កោលទោស ជនជ្រុលនិយម ក្បត់ជាតិ៣ជំនាន់យ៉ាងដាច់អង្ការដែលតែងប្រើវិធីសាស្ត្រ ញុះញង់លាបពណ៌ ចង់បំបែកបំបាក់ សាមគ្គីភាព ប្រទេសជាតិ»។
ជាមួយនឹងការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ៣ជំនាន់ សហជីព និងប្រជាពលរដ្ឋខាងលើ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ឈប់ចូលរួមជាមួយក្រុមក្បត់ជាតិទាំងនោះ ហើយចូលរួមធ្វើសកម្មភាពល្អៗ ដើម្បីប្រទេសជាតិមាតុភូមិវិញ ប្រសើរជាង៕

-
ព័ត៌មាន6 hours ago
អ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាពនៅស្រុកកំពង់លែង បានសាងសង់រំលោភលើប្រព័ន្ធលូបង្ហូរទឹក និងប៉ះពាល់ដល់ចិញ្ចើមផ្លូវសាធារណៈ
-
PR NEWS1 week ago
ឮល្ហៀងៗ IDOL Make Up Battle ចាប់ផ្តើមវគ្គពិសេសដំបូងក្នុងសប្តាហ៍នេះ
-
ព័ត៌មាន2 days ago
ក្មេងទំនើង៣នាក់បំផ្លាញទ្រព្យសម្បត្តិសាធារណៈត្រូវបានឃាត់ខ្លួន ធ្វើកិច្ចសន្យាអប់រំណែនាំដោយមានការធានាពីអាណាព្យាបាល ដើម្បីអប់រំនៅមូលដ្ឋានបន្ត
-
ព័ត៌មាន1 week ago
ព្រះសង្ឃ និងពលរដ្ឋធ្វើនំអន្សមជូនដល់កងទ័ព ឈរជើងតាមបន្ទាត់ព្រំដែន ខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន7 days ago
សម្ដេចតេជោ៖តុលាការថៃគួរបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ព្រោះអ្នកណាៗក៏ដឹងដែរថាថាក់ ស៊ីន គឺជាមនុស្សស្និទ្ធបំផុតជាមួយខ្ញុំ ជិតស្និទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង
-
ព័ត៌មាន4 days ago
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេនទៀនវស្សាដល់វត្តមុនីសុវណ្ណ
-
ព័ត៌មាន2 days ago
នាវិកនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រោយចង្វារទូងស្គរ អបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
-
ព័ត៌មាន5 days ago
អនុប្រធានទី១ អាជ្ញាធរមីន និង នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusive កម្ពុជា ជួបពិភាក្សាគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចសង្រ្គោះជន រងគ្រោះដោយសារមីន និងណែនាំអំពីបច្ចេកវិទ្យាសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោមទឹក