ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រី្ត អៀង មូលី បើកកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា លើកទី៣ ឆ្នាំ២០២៤
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា លើកទី៣ ឆ្នាំ២០២៤, នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីសម្របសម្រួលឱ្យមានកិច្ចសន្ទនានយោបាយ បច្ចេកទេស និងចលនាធនធានឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍក្នុងទិសដៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នាឆ្នាំ២០២៥។ កិច្ចប្រជុំនេះជាវេទិកាផ្លាស់ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាពជូនដៃគូ ដាក់ទិសដៅ ផ្តល់មតិលើចំណុចខ្វះខាត និងលើកយោបល់កែលម្អ ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ទន្ទឹមនឹងនេះ កិច្ចប្រជុំរៀបចំឡើងដើម្បីចូលរួមធ្វើឱ្យសម្រេចគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ រួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របសរដ្ឋាភិបាល ដែលឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមការងាររាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និងលោកស្រី Patricia Ongpin (ប៉ាទ្រីយ៉ា អ៊ុងពីន)នាយិកាអង្គការUNAIDSប្រចាំកម្ពុជា ឡាវ ម៉ាឡេស៊ី ជាសហប្រធាន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន តំណាងស្ថានទូតប្រទេសផ្តល់ជំនួយធំដល់មូលនិធិសកល (អាម៉េរិក បារាំង និងអូស្រ្តាលី) សមាជិក សមាជិកា ក្រុមការងារបច្ចេកទេសឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដែលជាតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល (ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងផែនការ រដ្ឋបាលរាជធានីភ្នំពេញ) ស្ថាប័ន អង្គការជាតិ អន្តរជាតិ (UNAIDS, UNDP, USAID, PEPFAR, DFAT, CCC, CRS, KHANA, HACC) ព្រមទាំងតំណាងប្រជាជនគន្លឹះ។
នៅក្នុងដំណើរការនៃកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ថា ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ យើងកំពុងស្ថិតក្នុងពេលផ្ទេរដំណាក់កាលពីការអនុវត្តកម្មវិធីរបស់អ្នកផ្តល់ជំនួយ ទៅជាកម្មវិធីរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើថា ក្នុងរយៈពេលអន្តរកាលនេះ បើម្ចាស់ជំនួយទទួលជួយអង្គការក្រៅរដ្ឋាភិបាល សូមជួយពង្រឹងស្ថាប័ន ដើម្បីឱ្យអង្គការទាំងនោះដឹងពីការងារដែលត្រូវធ្វើ។ បន្ទាប់មក រាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធភាពដើម្បីត្រៀមខ្លួនទទួលបន្ត។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ លោកស្រីនាយិកាអង្គការUNAIDS ជាសហ ប្រធាន តំណាងក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ តំណាងអ្នកផ្ទុកមេរោគអេដស៍ដែលបានចូលរួម ក្នុងកិច្ចប្រជុំ ហើយជាពិសេសអរគុណ សហរដ្ឋអាម៉េរិក បារាំង និងអូស្រ្តាលី ដែលជាប្រទេសម្ចាស់ជំនួយធំក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍៕
អត្ថបទ រដ្ឋា















-
PR NEWS6 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 week agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា6 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង