ព័ត៌មាន
ជប៉ុនជាដៃគូសំខាន់នៃការជួយកសាង ការស្តារសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជប៉ុនគឺជាដៃគូយ៉ាងសំខាន់ក្នុងការជួយកសាង ការស្តារសន្តិភាពនៅកម្ពុជានៅគ្រប់ ដំណាក់កាល ការរក្សាសន្តិភាព, ការស្តារនីតិសម្បទាឡើងវិញ, និងការចូលរួមអភិវឌ្ឍ បច្ចុប្បន្នប្រទេសទាំងពីរបានកំពុងកសាងទំនាក់ ទំនងយ៉ាងស្អិតរមួត ផ្អែកលើការទុកចិត្តគ្នាទៅវិញទៅមក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លើកឡោះងនៅក្នុងជំនួប ពិភាក្សាការងារជាមួយ ឯកឧត្តម Murakami Seiichiro រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន នៅទីក្រុងតូត្យូ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញនេះថា កម្ពុជានិងជប៉ុន បានកសាងទំនាក់ទំនងយ៉ាងស្អិតរមួត ជាក់ស្តែងឆ្នាំ២០២៥នេះ គឺជាខួប លើកទី ៧២ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុននិងកម្ពុជា ហើយទំនាក់ទំនងនៃប្រទេសទាំងពីរ ត្រូវបានដំឡើងជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែ មករា ឆ្នាំ២០២៣ កន្លងទៅនេះ។
ឯកឧត្តម បានគូសបញ្ជាក់ថា ប្រទេសជប៉ុនស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលបានទទួលស្គាល់ឯករាជ្យភាពរបស់ ប្រទេសកម្ពុជា ក្រោយពីកម្ពុជាទទួលបានឯករាជ្យភាពពេញលេញ។ លើសពីនេះ ជប៉ុនគឺជាដៃគូយ៉ាងសំខាន់ក្នុងការជួយកសាង និងស្តារសន្តិភាពនៅកម្ពុជាគ្រប់ដំណាក់កាលរួមមាន៖ ដំណាក់កាលទី១ ការកសាងសន្តិភាព, ដំណាក់កាលទី២ ការរក្សាសន្តិភាព, ដំណាក់កាលទី៣ ការស្តារនីតិសម្បទាឡើងវិញ, និងដំណាក់កាលទី៤ ការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។ តាមរយៈទំនាក់ទំនងដ៏ស្អិត រមួតនេះ ប្រទេសជប៉ុន និងប្រជាជនជប៉ុន តែងតែស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាជានិច្ច។
ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាជំរុញការ កែទម្រង់អភិបាលកិច្ចលើការដ្ឋានសំខាន់ៗ មានការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ប្រព័ន្ធច្បាប់ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាដើម។ ក្នុងនោះទីស្តីការគណៈរដ្ឋមន្ត្រី ជាស្ថាប័នស្នូលទទួលបន្ទុកក្នុងការដ្ឋានកែទម្រង់ច្បាប់ និងការតាមដាន និងវាយតម្លៃការ អនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ឯកឧត្តម បានបង្ហាញនូវការស្វាគមន៍ចំពោះកិច្ចសហការ និងការគាំទ្រ នានាដែលក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន អាចផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជាពិសេសដល់ទីស្ដីការគណៈរដ្ឋមន្ត្រី។
ក្នុងស្មារតីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះ, ឯកឧត្តម Murakami Seiichiro រដ្ឋមន្ត្រីក្រសួង កិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានចែក រំលែកចំណេះដឹង និងបទពិសោធន៍មួយចំនួន និងបានបង្ហាញជំហរស្វាគមន៍ និងគាំទ្រដល់ដំណើរការអនុវត្ត ការដ្ឋានកែទម្រង់ សំខាន់ៗ ពាក់ព័ន្ធជាពិសេសលើការងារកែទម្រង់ច្បាប់ ការងារតាមដាន និងវាយតម្លៃការអនុវត្ត គោលនយោបាយនិងយុទ្ធសាស្ត្រ និង ការវាយតម្លៃផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ដែលការដ្ឋានការងារទាំងនេះក៏ជាមុខងារ និងតួនាទីរបស់ ក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន6 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន1 week agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន6 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
កីឡា1 week agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន1 week agoគ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកបទពិសោធន៍លើការងារប្រឆាំងអំពើជួញដូរមនុស្ស
-
ព័ត៌មាន1 week ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា