ព័ត៌មាន
កម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់តម្លៃយ៉ាងខ្ពស់ដល់សន្តិភាព និងការការពារអាយុជីវិតប្រជាពលរដ្ឋ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅថ្ងៃទី៣១ ខែតុលានេះ បានបញ្ជាក់ថា ក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងសង្គ្រាមឈ្លានពានទឹកដីពីប្រទេសថៃ សន្តិភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុត ទន្ទឹមគ្នានឹងកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ ការសម្រេចបានបទឈប់បាញ់ហើយងាកមកដោះស្រាយបញ្ហាដោយសន្តិវិធីតាមយន្តការការទូតនិងច្បាប់អន្តរជាតិវិញ គឺជាឧទាហរណ៍ជាក់ស្តែងដែលបញ្ជាក់ពីការផ្តល់តម្លៃយ៉ាងខ្ពស់របស់ថ្នាក់ដឹកនាំកម្ពុជា ដល់សន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងមូល។
ជាក់ស្តែង កម្ពុជាទើបតែបានប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែតុលា។ សម្រាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រឹត្តិការណ៍នោះក៏ជាខួប២០ឆ្នាំនៃជោគជ័យក្នុងការផ្លាស់ប្តូរមុខមាត់កម្ពុជា៖ ពីកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និងធ្លាប់ល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខនិងជាចម្ការមីន ទៅជាកម្ពុជាក្នុងយុគសន្តិភាព ហើយបាននិងកំពុងដើរតួនាទីសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និងសកលក៏ដូចជាការពារសន្តិភាពពិភពលោក។
លើសពីសន្តិភាពសម្រាប់ខ្លួនឯង កម្ពុជាបាននិងកំពុងចូលរួមចំណែកប្រកបដោយមោទនភាពក្នុងបេសកកម្មរក្សាសន្តិភាពពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ចូនកងកម្លាំងថែរក្សាសន្តិភាពសរុបជាង១ម៉ឺននាក់ (ក្នុងនោះមានស្ត្រីជាង ១ពាន់នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប. ក្នុងប្រទេសចំនួន១០គឺ៖ ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ៕

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ