ព័ត៌មាន
ពលរដ្ឋក្រីក្រទៅដាក់ពាក្យស្នើសុំដីសម្បទាដោយក្ដីរីករាយជាខ្លាំងព្រោះចង់មានដីមានផ្ទះជាកម្មសិទ្ធិ
ពលរដ្ឋក្រីក្របានបន្តទៅតាមឃុំ-សង្កាត់ដែលខ្លួនរស់នៅជាអចិន្ត្រៃយ៍ ដើម្បីដាក់ពាក្យស្នើសុំដីសម្បទា ដែលរាជរដ្ឋាភិបាលផ្ដល់ជូន។ ពួកគាត់ម្នាក់ៗ បង្ហាញស្នាមញញឹម ភាពរីករាយជាខ្លាំងចំពោះគម្រោងផ្ដល់ដីជូនពលរដ្ឋក្រីក្រនេះ។ ពួកគាត់មានក្ដីបំណងជារួមមួយ គឺចង់មានដីមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន។
នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ ពលរដ្ឋក្រីក្រ រស់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានកាន់ឯកសារ រួមមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បណ្ណសមធ៌ ក៏ដូចជាសៀវភៅស្នាក់ទៅសាលាសង្កាត់ ដើម្បីដាក់ពាក្យស្នើសុំដីសម្បទា ដែលរាជរដ្ឋាភិបាលប្រកាសផ្ដល់ជូន។
ពួកគាត់បានចាប់ផ្ដើមបំពេញពាក្យស្នើសុំភ្លាមៗ ដោយបានយល់ច្បាស់ និងឯកភាពរាល់លក្ខណ្ឌតម្រូវទាំងអស់។
ក្រោយដាក់ពាក្យស្នើសុំរួចរាល់ ពួកគាត់បានលើកឡើងនូវក្ដីរីករាយជាខ្លាំង ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ដល់ដីជូនពលរដ្ឋក្រីក្របែបនេះ។ ពួកគាត់ជាជនក្រីក្រ គ្មានដីគ្មានផ្ទះ រស់នៅផ្ទះជួលជាច្រើនឆ្នាំមកហើយ ពិតជាចង់បានណាស់ ដីនិងផ្ទះដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន សម្រាប់អនាគតគ្រួសារ អនាគតកូនៗទៅថ្ងៃមុខ។
«កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព សម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋាន និងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្ម ជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។
ជំហានដំបូងនៅក្នុងកម្មវិធីនេះ គ្រោងចែកដីជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារ ស្ថិតនៅស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ដោយការចុះឈ្មោះស្នើសុំដីមានរយៈ៥០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី០១ខែកុម្ភៈរហូតដល់ថ្ងៃទី២២ខែមីនា ឆ្នាំ២០២៥។ ពលរដ្ឋក្រីក្រដែលអាចទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល ត្រូវគោរពតាមគោលការណ៍សំខាន់ៗចំនួន៤រួមមាន៖ទី១.មានសញ្ជាតិខ្មែរពីកំណើត ២.មិនមានដីពិតប្រាកដ ទី៣.ក្រីក្រពិតប្រាកដ និងទី៤.ពលរដ្ឋក្រីក្រត្រូវមានឆន្ទៈចង់ទៅរស់នៅលើដីសម្បទាន៕ អត្ថបទ៖ គឹមហុក



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ