កីឡា
ព្រះខ័នរាជ នៅតែរក្សាជំហរចាស់ ខណៈគ្រូ Shan United ថាអាចរបូតច្រើនគ្រាប់ បើក្រុមខ្លួនធ្វេសប្រហែស
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម Shan United របស់មីយ៉ាន់ម៉ា បញ្ចប់ពូលA នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈនេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ខណៈគ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ក្នុងសន្និសីទសារព័ត៌មាន ដើម្បីដណ្ដើមលទ្ធផលល្អ បើទោះបីជាការប្រកួតបង្គ្រប់កិច្ចក៏ដោយ ។

លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកការប្រកួតចុងក្រោយនេះ កឺជាជំនួបដ៏សំខាន់ ខណៈលោកនៅតែរក្សាគោលជំហរចាស់ ក្រៅពីគោលដៅស្វែងរកជ័យជម្នះ គឺលោកចង់បង្ហាញពីកម្រិតលេងរបស់ក្រុមក្នុងព្រឹត្តិការណ៍អន្ដរជាតិ ។ យ៉ាងណាមិញលោកថា មានកីឡាករយ៉ាងហោច ១៣ ទៅ ១៤នាក់ នឹងអវត្តមានក្នុងការប្រកួតនេះ ដែលភាគច្រើន គឺដោយសារបញ្ហារបួស ។

ចំណែកលោក Ono Hiroki គ្រូបង្វឹកក្រុម Shan United បានទទួលស្គាល់ព្រះខ័នរាជស្វាយរៀង គឺជាក្រុមខ្លាំង និងសម្បូរកីឡាករល្អៗ ។ ដូច្នេះលោកសង្កត់ធ្ងន់ថា បើក្រុមខ្លួនមិនខំប្រឹងធ្វើការងារខ្លាំងក្នុងការប្រកួតនេះទេ ពួកគេអាចនឹងរបូតគ្រាប់បាល់ច្រើន ។ លើសពីនេះ លោកក៏បានកោតសរសើរពីការអភិវឌ្ឍ នៃបណ្ដាក្លិបលីគកំពូលកម្ពុជា ដែលមានស្ថានភាពល្អប្រសើរជាងលីគមីយ៉ាន់ម៉ា ពិសេសការបណ្ដុះបណ្ដាលធនធានបន្ដវេនតែម្ដង ។

គួរដឹងថា ព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៥ ក្នុងពូលA ដោយរកបាន ៤ពិន្ទុ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ ១ ស្មើ ១ និងចាញ់ ២ គ្រាដែល Shan United ឈរបាតតារាង ពុំទាន់រកបានពិន្ទុឡើយ ។ យ៉ាងណាក្រុមទាំងពីរ បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ។ សម្រាប់បេក្ខភាពត្រូវឡើងវគ្គ ៤ក្រុមចុងក្រោយ នៃជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ឆ្នាំនេះ ក៏នឹងត្រូវប្រកួតកាត់សេចក្ដី នារាត្រីនេះដែរ ដោយក្រុម BG Pathum United របស់ថៃ ត្រូវជួបក្រុមភ្ញៀវម៉ាឡេស៊ី Terengganu FC និងក្រុមម្ចាស់ផ្ទះ PSM Makassar របស់ឥណ្ឌូនេស៊ី ត្រូវជួបក្រុមវៀតណាម Dong A Thanh Hoa ។
បច្ចុប្បក្រុម BG Pathum United កំពុងឈរកំពូលតារាងមាន ៨ពិន្ទុ តាមពីក្រោយដោយក្រុម Terengganu FC និងក្រុម PSM Makassar ដែលរកបាន ៧ពិន្ទុស្មើគ្នា ព្រមទាំងក្រុម Dong A Thanh Hoa ដែលរកបាន ៦ពិន្ទុ ។ ដូច្នេះជោគវាសនាក្រុមត្រូវឡើងទៅវគ្គបន្ដ នឹងត្រូវកាត់សេចក្ដីនៅរាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week agoក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន3 days agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន1 week agoតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន2 days agoកម្ពុជា អបអរសាទរ ម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន
-
ព័ត៌មាន1 week agoប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន23 hours agoយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រកអូរស្មាច់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា
-
ព័ត៌មាន23 hours agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព