ព័ត៌មាន
អគ្គិភ័យឆេះក្លឹបកម្សាន្តមីតណាយ នៅសង្កាត់ព្រៃស បណ្តាលមនុស្ស០៩នាក់ស្លាប់ និងរងរបួសធ្ងន់
ក្លឹបកម្សាន្តមួយកន្លែងយីហោ « មីតណាយក្លឹប » ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បណ្តាលឱ្យមានមនុស្សចំនួន០៩នាក់ ត្រូវស្លាប់ និងរបួសធ្ងន់ធ្ងរ ។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរស្តុបឬស្សីផ្អែម ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភព័ត៌មានឱ្យដឹងថា នៅមុនកើតហេតុ មានជាងមួយក្រុមបានធ្វើការផ្សារដែកនៅក្នុងក្លឹបខាងលើ ខណៈក្រុមបុគ្គលិកមួយចំនួនកំពុងសម្រាកនៅក្នុងទីតាំង ។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លិចចេញជាអណ្តាតភ្លើងឆាបឆេះឡើងមកលាយលំជាមួយផ្សែងខ្មួរខ្មាញ់យ៉ាងសន្ធោរសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តងទៅ ។
ភ្លាមៗ បន្ទាប់ពីកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គិភ័យមកពីតាមអង្គភាពពាក់ព័ន្ធជាច្រើន បានចុះធ្វើការអន្តរាគមន៍បាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ។ ក្រោយការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ ការឆាបឆេះត្រូវគ្រប់គ្រងបានប្រសើរឡើងវិញ ក្នុងរយៈពេលជាង១ម៉ោង ។
បើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ មានមនុស្ស០៤នាក់ហើយបានស្លាប់នៅហ្នឹងកន្លែង និង០៥នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ជុំវិញហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ពុំទាន់មានប្រភពព័ត៌មានបញ្ជាក់ពីមូលហេតុ ដែលនាំឱ្យកើតជាការឆាបឆេះនៅឡើយនោះទេ ក៏ពុំទាន់មានការបញ្ជាក់ថា អាចនឹងមានមនុស្សជាប់គាំងបន្ថែមនៅខាងក្នុងទីតាំង ឬអាចប៉ះពាល់ដល់អាយុជីវិតប៉ុន្មាននាក់នៅឡើយដែរ ខណៈកម្លាំងសមត្ថកិច្ចជំនាញ កំពុងបន្តប្រតិបត្តិការបាញ់ទឹកពន្លត់បន្ថែម និងប្រើយុទ្ធវិធីដើម្បីចូលទៅខាងក្នុងទីតាំងដែលមានការឆាបឆេះនោះ៕





-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប