កីឡា
វគ្គផ្ដាច់ព្រ័ត្រជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ នឹងប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ
ក្រោយដំណើរការប្រកួតអស់រយៈជាង ៣ខែកន្លះ ពានរង្វាន់បាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ រដូវកាលទី១ នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ ដែលនឹងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលកីឡាសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមាន ២ប្រកួត រួមមានគូដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុម Lucky ជួបក្រុម The Peanut និងគូដណ្ដើមជើងឯករវាងក្រុម Mihel Soul Young Gun ជួបក្រុម C-Light Stars។
ព្រឹត្តិការណ៍នេះ រៀបចំដោយកម្មវិធីកីឡា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ ដែលបានចាប់ផ្ដើមការប្រកួត តាំងពីដើមខែធ្នូ ឆ្នាំ២០២៤ ដោយមានបេក្ខភាព ១៦ក្រុមចូលរួម ដោយការប្រកួតជម្រុះតាមពូល រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានរៀបចំនៅអាគារខេមរានី ។ ប៉ុន្ដែដើម្បីជំរុញឲ្យការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាន់តែទាក់ទាញ និងមានភាពអស្ចារ្យ ថ្នាក់ដឹកនាំ ស.ស.យ.ក រាជធានីភ្នំពេញ ក៏សម្រេចរៀបចំការប្រកួតវគ្គដ៏ពិសេសនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងកីឡាប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ដែលទើបទទួលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំ២០២៣ កន្លងទៅ។
សម្រាប់ការប្រកួតថ្ងៃផ្ដាច់ព្រ័ត្រនេះដែរ ក្រៅពីគូប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ក៏ដូចជាគូប្រកួតដណ្ដើមជើងឯក ក៏នឹងមានការប្រកួតគូកិត្តិយស រវាងក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ដែលដឹកនាំដោយនាយ ពាក់មី ព្រមទាំងការសម្ដែងចម្រៀងពីតារាចម្រៀងល្បីៗជាច្រើនផងដែរ ។ អ្វីដែលពិសេស គឺវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ រដូវកាលទី១ នេះ នឹងបើកឲ្យសាធារណៈជនចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ ចាប់ពីម៉ោង២រសៀលតទៅ៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤