ព័ត៌មាន
ជប៉ុនជួយពង្រឹងផ្នែកបច្ចេកទេស និងអភិវឌ្ឍសមត្ថភាពការងាររៀបចំដែនដីដល់មន្ត្រីកម្ពុជា
ភ្នំពេញ៖ មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ីប៉ាស៊ីហ្វិក (JFPR) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួយគាំទ្រពង្រឹងបច្ចេកទេស និងការងាររៀបចំដែនដី និងនគរូបនីយកម្ម ដល់មន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ដោយគម្រោងនេះ បានផ្តល់ការគាំទ្របច្ចេកទេសលើកិច្ចការ ២សំខាន់ ក្នុងនោះមានការកសាងផែនការ និងសមត្ថភាពក្នុងផ្នែករៀបចំដែនដី និងនគរូបនីយកម្ម ហើយផ្តើមចេញពីគម្រោងនេះ ជាប្រទីបបំភ្លឺផ្លូវ លើការរៀបចំកម្ពុជាឱ្យទៅជាកម្ពុជាមាតុភូមិខ្ញុំ បណ្តុះនូវគំនិតឲ្យប្រជាជនស្រលាញ់ទឹកដី និងជាតិនិយម ដោយធ្វើការកំណត់អត្តសញ្ញាណជាតិយើង ព្រមទាំងរៀបចំដែនដី និងសេដ្ឋកិច្ចកម្ពុជា ។
ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាព លើការងាររៀបចំដែនដី និងនគរូបនីយកម្ម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា នគរូបនីយកម្មជាកិច្ចការដ៏សំខាន់ ជានិមិត្តរូបនៃការរស់រានមានជីវិត និងការលូតលាស់របស់កម្ពុជា ជាការរៀបចំដែនដី និងសេដ្ឋកិច្ចឱ្យដើរលើផ្លូវត្រឹមត្រូវ ហើយនេះ គឺជាពេលវេលាដ៏ល្អមួយសម្រាប់តម្រង់ទិសរបស់ក្រសួង លើការកំណត់ចំណុចរួម និងឯកភាពគ្នាដើរតាមគន្លង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា មួយវិញទៀត គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាព លើការងាររៀបចំដែនដី និងនគរូបនីយកម្ម មានសារៈសំខាន់ និងសមស្របតាមពេលវេលា ហើយឆ្លើយតបទៅនឹងអ្វី ដែលជាចំណុចសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ពីព្រោះគម្រោងនេះ ជាឱកាសសាកល្បងយក ក្រុងកំពត ប៉ោយប៉ែត និងក្រុងបាវិត មកគិតគូរក្នុងការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលការងារនេះ ជាការពង្រឹងមុខងារសាធារណៈសម្រាប់អគ្គនាយកដ្ឋាន, នាយកដ្ឋាននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ។
ឯកឧត្តម បន្ថែមថា ចំពោះការរៀបចំទីក្រុងក៏ត្រូវការធនធានមនុស្ស ដែលមានការយល់ឃើញប្រហាក់ប្រហែលគ្នា និងមានការឯកភាពគ្នានោះ ទើបការងាររៀបចំទីក្រុងអាចដំណើរការបានល្អ និងអភិវឌ្ឍន៍តាមសក្តានុពល នៃតំបន់និមួយៗដើម្បីរក្សានិរន្តរភាព របស់ទីក្រុងនិងទាញយកផលប្រយោជន៍សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ។
ជាមួយនេះ ឯកឧត្តម សាយ សំអាល់ បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រសួងត្រូវសម្លឹងឱ្យបានវែងឆ្ងាយការងារនគរូបនីយកម្ម ដែលមិនគ្រាន់តែជាការរៀបចំគូរប្លង់ ឬប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនោះទេ ប៉ុន្តែជាការធ្វើយ៉ាងណា គិតគូរបង្កើតគំនិតកែច្នៃ ទាញយកប្រយោជន៍ ដើម្បីធ្វើឲ្យទីក្រុងអាចរស់រានមានជីវិតបាន មានន័យថា ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ មានប្រាក់ចំណូល សេដ្ឋកិច្ចទីក្រុងមានភាពរឹងមាំ និងលូតលាស់ផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤