ព័ត៌មាន
ក្រសួងសុខាភិបាល ទទួលម៉ាស៊ីនលាងឈាម និងបរិក្ខារពេទ្យ ពីក្រុមហ៊ុនមួយ នៃសាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ ៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនលាងឈាម និងបរិក្ខារពេទ្យ ជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Dongze Medical នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីឯកឧត្តម ជែកគី សេ ជិន ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្រ្តីបច្ចេកទេសនៃមន្ទីរពេទ្យជាតិ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន បានផ្តល់នូវអំណោយដ៏ថ្លៃថ្លានេះ ដែលជាការរួមចំណែកលើកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ឆ្លើយតបទៅនឹងជំងឺមិនឆ្លង មានជំងឺតម្រងនោមនៅកម្ពុជា។ ការផ្តល់អំណោយឧបករណ៍វេជ្ជសាស្ត្រនេះ មានសារៈសំខាន់ណាស់ ដែលអាចជួយកាត់បន្ថយបន្ទុកមន្ទីរពេទ្យរដ្ឋ និងរួមចំណែកក្នុងការនាំយកសេវាកាន់តែខិតទៅជិតប្រជាពលរដ្ឋ។ ជំងឺតម្រងនោមនេះ ជាបញ្ហាប្រឈមមួយនៃសុខភាពសាធារណៈនៅកម្ពុជា អ្នកជំងឺមានតម្រូវការលាងឈាមរយៈពេលវែង។ ដូច្នេះតាមរយៈការផ្តល់នូវម៉ាស៊ីនលាងឈាមនេះ មិនត្រឹមតែជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ តែវាជាការជួយបន្ថែមក្នុងការជម្រុញដល់ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសុខាភិបាល ដែលផ្តោតលើការបម្រើសេវាសុខាភិបាល ប្រកបមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព សមធម៌ និងការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល។ ឯកឧត្តមសាស្រ្តាចារ្យ សង្ឃឹមថាឧបករណ៍លាងឈាមតាមស្រោមពោះនេះ នឹងចូលរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពរបស់អ្នកជំងឺ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពកាន់តែប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Jacky Sae Chen ដែលតែងតែខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជា។ ឯកឧត្តមក៏បានរំលឹកអំពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលនៅពេលនោះមិត្តចិនបានជួយគាំទ្រជាវ៉ាក់សាំង ឱសថ និងជំនួយផ្នែកបច្ចេកទេសដល់កម្ពុជា ជាបន្តបន្ទាប់ក្នុងគ្រាដ៏លំបាកនាពេលនោះ។
មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម អ៊ូច បូររិទ្ធ ដែលបានខិតខំប្រឹងប្រែងយ៉ាងមមាញឹក ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងចូលរួមគាំទ្រ លើកស្ទួយវិស័យសុខាភិបាលកម្ពុជា។ និងសូមជូនពរ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ-អន្តជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ រដ្ឋា















-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា7 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត