កីឡា
ទោះបំបែកឯតទគ្គកម្មមេដាយកីឡាអាស៊ី តែអត្តពលិកកម្ពុជា នៅមានចំណុចខ្វះខាតត្រូវពង្រឹងបន្ថែម
ក្រុមអត្តពលិកកម្ពុជា បានបំបែកឯតទគ្គកម្មមេដាយកីឡាអាស៊ី ក្រោយឈ្នះមេដាយសំរឹទ្ធ ៤គ្រឿងពីការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន ច្រើនជាងនៅប្រទេសចិន កាលពី ៤ឆ្នាំមុន ដែលកម្ពុជាទទួលបានត្រឹមមេដាយសំរឹទ្ធ ១គ្រឿង។ ប៉ុន្ដែទន្ទឹមនឹងការសម្រេចគោលដៅនេះ ក៏មានចំណុចខ្វះខាតច្រើនត្រូវពង្រឹងបន្ថែម ដើម្បីត្រៀមព្រឹត្តិការណ៍បន្ទាប់ នៅប្រទេសកាតាផងដែរ។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្មកីឡាកម្ពុជា ក្រោយប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជា ២ប្រភេទ រួមមានកីឡាជឺជីតស៊ូ និងកីឡាអេឡិចត្រូនិច ដឹកនាំដោយឯកឧត្តម លី កុសល តំណាងឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនាមប្រតិភូកីឡាកម្ពុជាចុងក្រោយ បានធ្វើដំណើរមកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃទី៥ ខែតុលា។
ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូ គ្រូបង្វឹក និងអត្តពលិកទាំងអស់ រហូតសម្រេចបានសមិទ្ធផលដូចការគ្រោងទុក ជាពិសេសឯកឧត្តមបានថ្លែងអំណរគុណ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ ជំរុញ និងលើកទឹកចិត្តតាំងពីមុនចេញដំណើរ រហូតធ្វើឲ្យអត្តពលិកម្ពុជា មានលទ្ធភាពដណ្ដើមមេដាយជូនជាតិ។ ប៉ុន្ដែជាមួយការបំបែកឯតទគ្គកម្មមេដាយនេះ អត្តពលិកកម្ពុជា ក៏មានចំណុចខ្វះខាតច្រើន ត្រូវពង្រឹងបន្ថែម ដើម្បីត្រៀមការប្រកួតកីឡាអាស៊ីបន្ទាប់ នា ៤ឆ្នាំក្រោងផងដែរ។
គួរដឹងថា យុទ្ធនាការប្រកួតកីឡាអាស៊ី លើកទី២០ ដែលជប៉ុនធ្វើម្ចាស់ផ្ទះ និងទើបបញ្ចប់កាលពីថ្ងៃទី៤ ខែតុលា កម្ពុជា បានបញ្ចូនអត្តពលិកចំនួន ១០៦នាក់ លើ ១៤ប្រភេទកីឡាចូលរួម ។ ជាលទ្ធផលកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៤គ្រឿង ដោយក្រុមកីឡាបាល់ទាត់លើតុ ២គ្រឿង, កីឡាការ៉ាតេ ១គ្រឿង និងកីឡាគុនចម្រុះ ១គ្រឿង៕អត្ថបទ លី ឈុនឡា






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន22 hours agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី