ព័ត៌មាន
ការបណ្តុះបណ្តាលមូលធនមនុស្សល្អពេញលេញ គ្រប់សាលារៀនត្រូវអនុវត្តគោលដៅសំខាន់ៗមួយចំនួន សម្រាប់ចក្ខុវិស័យក្នុងវិស័យអប់រំ
កំពង់ឆ្នាំង៖ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជម្រុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ មានប្រសាសន៍ថា ការបណ្តុះបណ្តាលបាននូវមូលធនមនុស្សល្អពេញលេញតាមសាលារៀនត្រូវអនុវត្ត គឺបណ្ដុះទឹកចិត្ត ឆន្ទៈ សុជីវធម៌ សីលធម៌ គុណធម៌ ថែទាំ និងលើកកម្ពស់សុខភាពល្អទាំងផ្លូវកាយផ្លូវចិត្ត អនាម័យ សិល្បៈ កីឡា និងសមាធិ កសាងមូលដ្ឋានសុភមង្គល សុខដុមនីយកម្ម ការងារមនុស្សធម៌ ការចែករំលែក និងជួយយកអាសារគ្នា។ ឯកឧត្តមបានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធន៍នៃឧត្តមានុវត្តន៍ ដល់គណៈគ្រប់គ្រង និងគ្រូបង្រៀននៅតាមសាលារៀនគោលដៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា វិធីសាស្ត្រនៃការជ្រើសរើស និងប្រើប្រាស់មូលធនមនុស្សជាអតីតនាយក នាយិកា និងគ្រូបង្រៀនឆ្នើមដែលបានចូលនិវត្តន៍ហើយ ឱ្យមកជួយបំពេញកិច្ចការជាគ្រូបង្គោលនេះ គឺជាគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែផ្តល់តម្លៃ កោតសរសើរស្នាដៃ និងអនុញ្ញាតឱ្យនិវត្តន៍ជន ដែលមានឆន្ទៈការងារខ្ពស់ អាចបន្តចូលរួមបម្រើប្រទេសជាតិ បានកាន់តែយូរថែមទៀត។ គោលបំណងនៃកិច្ចប្រជុំនេះ គឺទី១-ផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង អំពីវិធានការគន្លឹះ ចក្ខុវិស័យ នៃការកែទម្រង់ វិស័យអប់រំរបស់រាជរដ្ឋាភិបាល នៃសាលារៀនគោលដៅ ក្នុងខេត្តទាំង២។ ទី២-ពង្រឹងកិច្ចសហការ កៀរគរចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បង្កើតឱកាសជួបជុំគ្នាជាផ្លូវការរវាងភាគីគ្រូបង្គោល ជំរុញលើកទឹកចិត្ត ដល់ការអនុវត្តវិធានការគន្លឹះដោយទំនុកចិត្ត។ ទី៣-ពង្រឹង និងបំពាក់នូវគោលជំហររឹងមាំដល់ក្រុមគ្រូបង្គោល នាយក និងគ្រូបង្រៀន ព្រមទាំងបង្ហាញការគាំទ្រពេញទំហឹង និងគ្រប់ដំណាក់កាល។ ទី៤-ការបណ្តុះឆន្ទៈគណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងសហគមន៍នៃសាលាគោលដៅ ដែលបានចូលរួមក្នុងកម្មវិធីចាប់ផ្តើមយុទ្ធនាការនេះ មានក្តីសប្បាយរីករាយ និងគាំទ្រពេញទំហឹងចំពោះវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តនៅតាមសាលារៀនក្នុងខេត្តទាំងអស់ នៃខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ទី៥-ការគាំទ្រសាលារៀនគោលដៅ មានន័យថាការនាំយកវិធានការគន្លឹះក្នុងវិស័យអប់រំ ទៅអនុវត្តនៅតាមសាលាគោលដៅ ដែលបានជ្រើសរើសរួច ដោយមានគ្រូបង្គោលជាអ្នកជួយផ្តល់យោបល់ គាំទ្រផ្នែកបច្ចេកទេស វិធីសាស្ត្រ និងការសហការ ជំរុញវិធានការគន្លឹះ ឱ្យអនុវត្តបានដោយរលូន។
ឯកឧត្តមបានសំណូមពរឱ្យសាលារៀនគោលដៅផ្តោតការយកចិត្តទុកដាក់ខ្ពស់ អំពីការបណ្ដុះទឹកចិត្ត ឆន្ទៈ សុជីវធម៌ សីលធម៌ និងគុណធម៌ ថែទាំ និងលើកកម្ពស់សុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត អនាម័យ សិល្បៈ កីឡា និងសមាធិ កសាងមូលដ្ឋានសុភមង្គល សុខដុមនីយកម្ម ការងារមនុស្សធម៌ ការចែករំលែក និងជួយយកអាសារគ្នា៕ កាំង ហុងវាស្នា
-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង