ព័ត៌មាន
រាជរដ្ឋាភិបាល និងអង្គការដៃគូរួមគ្នាបង្កើតការងារដល់សហគមន៍នេសាទតំបន់បឹងទន្លេសាបតាមរយៈសេដ្ឋកិច្ចវិលជុំ
អស់រយៈពេលជិត៤ឆ្នាំ ការអនុវត្តគម្រោង “បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១” ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប បានឈានដល់ទីបញ្ចប់ ដោយមានកិច្ចសហការយ៉ាងល្អ រវាងរាជរដ្ឋាភិបាលកម្បុជា អង្គការអុកស្វាម និងអាជ្ញាធរមានសមត្ថកិច្ចជាដើម ដោយបាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទនៅជុំវិញតំបន់ឋមនីយជីវមណ្ឌលបឹងទន្លេសាប។
នៅក្នុងសិក្ខាសាលាស្តីពី ការប្រែក្លាយសហគមន៍នេសាទនៅតំបន់បឹងទន្លេសាប នៅព្រឹកនៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៥នេះ លោក អូស្កា ហាក់ ប្រធានកម្មវិធី និងតំណាងអង្គការអុកស្វាម បានលើកឡើងឱ្យដឹងថា តាមរយៈគម្រោងខាងលើនេះ បានមើលឃើញនូវភាពច្នៃប្រឌិត និងភាពធន់គួរឱ្យកត់សម្គាល់របស់សហគមន៍នេសាទក្នុងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប។
លោកបានបន្តថា ដោយមានការបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព គម្រូសេដ្ឋកិច្ចវិលជុំ និងការអប់រំប្រកប ដោយបរិយាបន្ន មិនត្រឹលោមតែពង្រឹងជីវភាពរស់នៅរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់និរន្តរភាពបរិស្ថានទៀតផង។ ខណៈពេលដែលយើងកំពុងសាទរនូវសមិទ្ធផលនេះ អង្គការអុកស្វាម ក៏សូមអំពាវនាវដល់អង្គការដៃគូ អ្នក បង្កើតគោល នយោបាយ និងសហគមន៍ បន្តវិនិយោគលើរាល់ដំណោះស្រាយទាំងឡាយណាដែលគាំទ្រសហគមន៍ និងការពារធនធានធម្មជាតិរួមទាំងអស់គ្នា។
ពាក់ព័ន្ធគម្រោងនេះ លោក Koen EVERAERT អនុប្រធានកិច្ចសហប្រតិបត្តិការនៅសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈការពង្រឹងនូវសេវាកម្មដែលចាំបាច់ និងការបង្កើតឱ្យចរន្តសេដ្ឋកិច្ចនៅក្នុងសហគមន៍ គម្រោង CAPFISH/FOSTER ដែលគាំទ្រដោយសហភាពអឺរ៉ុប បានដាក់ចេញជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សហគមន៍នេសាទឲ្យមានភាពធន់ និងភាពជាម្ចាស់ការ។
នៅក្នុងពិធីបើកសិក្ខាសាលានាឱកាសនេះ ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងជានាយករងនៃកម្មវិធី EU-CAPFISH-Capture នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាន៍ទទួលស្គាល់ថា ក្នុងរយៈពេល ៤ឆ្នាំកន្លងមក អង្គការអុកស្វាម និងអង្គការជាដៃគូរបានសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ដូចជា៖ បណ្តុះបណ្តាលសមាជិកសហគមន៍អំពីការអភិរក្សត្រី និងព្រៃលិចទឹក, ការបង្កើតក្រុមកែច្នៃផលនេសាទ និងក្រុមចិញ្ចឹមឃ្មុំ, ជម្រុញអេកូទេសចរណ៍ និងកសិកម្មឆ្លាត និងបានបំពាក់សូឡាតាមផ្ទះសហគមន៍នេសាទជាដើម។ លទ្ធផលទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួមយ៉ាងសកម្មពីសហគមន៍ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ទាំងអស់។ ទាំងនេះជាចំណូលបន្ថែមរបស់ប្រជានេសាទដែលមិនអាចខ្វះបាន។
សូមជំរាបជូនថា សិក្ខាសាលាស្តីពី ការប្រែក្លាយសហគមន៍នេសាទនៅតំបន់បឹងទន្លេសាប ក្នុងថ្ងៃនេះ មានអ្នកចូលរួមប្រមាណ ១០០នាក់ រួមមាន តំណាងមកពីរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងអប់រំយុវជន និងកីឡា, សហភាពអឺរ៉ុប ដៃគូអនុវត្តគម្រោង អង្គការសង្គមស៊ីវិល អាជ្ញាធរថ្នាក់មូលដ្ឋាន និងសហគមន៍។ កម្មវិធីនេះបានបង្ហាញពីលទ្ធ ផលរបស់គម្រោងដែលសម្រេចបានតាម រយៈការរួមបញ្ចូលគ្នានូវការអភិវឌ្ឍប្រកប ដោយចីរភាព ការការពារបរិស្ថាននិងនវានុវត្តន៍៕ អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ