ព័ត៌មាន
ពលរដ្ឋខេត្តស្វាយរៀងគាំទ្ររាជរដ្ឋាភិបាលដែលនាំយករឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងមុំ៣ ទៅICJ
ស្វាយរៀង ៖ យុវជននិងពលរដ្ឋខេត្តស្វាយរៀងក្នុងពេលចូលរួម ពិធីផ្សព្វផ្សាយអប់រំតាមបែបព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម ជូនដល់សិស្សានុសិស្សអនុវិទ្យាល័យនិង សាលាបឋមសិក្សាអណ្តូងពោធិ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានមានចំណាប់អារម្មណ៍ ដោយសំដែងអបអរសាទរចំពោះរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានរៀបចំសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការអន្តរជាតិ សំដៅធ្វើអោយតុលាការធ្វើការវិនិច្ឆ័យបញ្ជាក់ភាពច្បាស់លាស់និងផ្ដល់យុត្តិធម៌ដល់ប្រទេសកម្ពុជាដែលជាម្ចាស់ប្រាសាទ ដោយបានស្នើដល់រាជរដ្ឋាភិបាលពន្លឿនដល់តុលាការអន្តរជាតិធ្វើការវិនិច្ឆ័យដើម្បីផ្ដល់ភាពយុត្តិធម៌ដែលពលរដ្ឋកម្ពុជាទន្ទឹមរង់ចាំ។
សូមបញ្ជាក់ទាក់ទងទៅនិងរឿងរ៉ាវ ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ដែលប្រទេសថៃបង្កជាមួយ ព្រះរាជាណាចក្រកម្ពុជា ពលរដ្ឋ និងមន្ត្រីរាជការខេត្តស្វាយរៀងបានចាត់ទុកថា រឿងនេះគឺជារឿងឈ្លានពានដោយកំរោល បង្កអសន្តិសុខ នៃប្រទេសទាំង២ ដោយគ្មានគោរពសិទ្ធនៃប្រទេសភូមិផងនិងគ្នា ពោលគឺបំពានលើផែនទីនៃប្រទេទាំង២ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។





-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង