ព័ត៌មាន
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស លើកទី៨ ដើម្បីជំរុញការផ្តល់មូលនិធិសុខាភិបាលសម្រាប់ប្រជាជនគន្លឹះ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នេះដោយទទួលបានការចាត់តាំងពីឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៨ ឆ្នាំ២០២៥ ដើម្បីជំរុញការផ្តល់មូលនិធិសុខាភិបាលសម្រាប់ប្រជាជនគន្លឹះ។
កិច្ចប្រជុំនេះត្រូវអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត រួមនឹងតំណាងអង្គការយូអ៊ិនអេដស៍ (UNAIDS)ប្រចាំប្រទេសកម្ពុជា និងអង្គការសង្គមស៊ីវិលតាមរយៈចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញចំនួនសរុបប្រមាណ៧២នាក់។
បន្ទាប់ពីអង្គប្រជុំទាំងមូលបានក្រោកឈរស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធការពារទឹកដីប្រឆាំងនឹងសត្រូវសៀមឈ្លានពានមក ឯកឧត្តមបណ្ឌិតអគ្គលេខាធិការបានមានប្រសាសន៍ថា សេចក្តីសម្រេច១៩០សសរ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យអនុវត្តសូចនាករតាមដានរួមគ្នា ឆ្នាំ២០២៤-២០២៨ រាជរដ្ឋាភិបាលបានកំណត់ការគ្របដណ្តប់សេវាគាំពារសង្គមដល់ក្រុមប្រជាជនគន្លឹះឱ្យបាន២៥ភាគរយ នៅឆ្នាំ២០២៥។ លើសពីនេះទៀត កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយក្នុងនោះបានកំណត់ការគ្របដណ្តប់នៃកម្មវិធីគាំពារសង្គមសម្រាប់អ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា គិតត្រឹមត្រីមាសទីមួយ ឆ្នាំ២០២៥ អ្នកផ្ទុកមេរោគអេដស៍ចំនួន៥០.៤៣៥នាក់ ស្មើនឹង៧១% នៃអ្នកផ្ទុកមេរោគអេដស៍សរុប៧០.៦៥៤នាក់ ដែលកំពុងទទួលឱសថប្រឆាំងមេរោគអេដស៍(ART) បានទទួលប័ណ្ណមូលនិធិសមធម៌សុខាភិបាលហើយប្រជាជនគន្លឹះប្រមាណ ១៥.៤៥៤ ត្រូវជាប្រមាណ៩% បានទទួលបណ្ណមូលនិធិសមធម៌សុខាភិបាល។
ក្រោយលោក ឡាត់ ម៉ារ៉ា អនុប្រធាននាយកដ្ឋានបញ្ជិកា និងភាគទាននៃបេឡាជាតិសន្តិសុខសង្គម បានធ្វើបទបង្ហាញ «ស្តីពីនីតិវិធីនៃការផ្តល់ប័ណ្ណមូលនិធិសុខាភិបាលសម្រាប់បុគ្គលបម្រើក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ»មក អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុសផុលដោយលើកពីលទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈមនៃការផ្តល់ប័ណ្ណសមធម៌សុខាភិបាលទាំងលើទិដ្ឋភាពផ្នែកតម្រូវការ (Demand site) និងផ្នែកផ្គត់ផ្គង់(Supply site) ដើម្បីរកដំណោះស្រាយរួមឱ្យមានកាន់តែមានប្រសិទ្ធភាព។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត
អគ្គលេខាធិការបានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាអង្គប្រជុំ និងសូមឱ្យក្រុមប្រឹក្សាបច្ចេកទេសទាំងអស់បន្តប្រឹងប្រែងធ្វើការរួមគ្នាដោយពង្រឹងកិច្ចសហការជាមួយអ្នកពាក់ព័ន្ធឱ្យកាន់តែប្រសើរ ដើម្បីឆ្ពោះទៅសម្រេចគោលដៅដែលបានកំណត់៕
អត្ថបទ រដ្ឋា









-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ