ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជាលើកទី២ ដល់សមាជិកស៊ីក្លូ ៣៨៦នាក់
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ ដែលពិធីនេះប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
យោងតាមរបាយការណ៍ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណ:អភិបាលរាជធានី និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញបានឲ្យដឹងថា សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តមបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ នៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ដោយក្នុងនោះសមាគមបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានកិត្តិយស ក្រុមប្រឹក្សាភិបាល ដោយមានក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋានរបស់សមាគម ជាសេខាធិការទទួលបន្ទុកគ្រប់គ្រង និងដំណើរការមូលនិធិក្នុងន័យចូលរួមអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូឱ្យ បានល្អប្រសើរ។
ឯកឧត្តមបានឱ្យដឹងទៀត សម្រាប់ការជួបជុំគ្នាប្រគល់អំណោយនាថ្ងៃនេះ ធ្វើឡើងក្នុងកំឡុងពេលប្រជាជនខ្មែរទូទាំងប្រទេសកំពុងប្រារព្ធពិធី បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ដែលជាពិធីបុណ្យដ៏សំខាន់មួយតម្រូវឱ្យពុទ្ធសាសនិកជនគ្រប់រូប អញ្ជើញនាំគ្នាធ្វើបុណ្យ និងធ្វើទានទៅតាមក្រឹត្យក្រមពុទ្ធសាសនា ដោយក្នុងនោះកាលពីថ្ងៃ “បិណ្ឌ១” កន្លងទៅ សមាជិកសមាគមមូលនិធិត្រីចក្រយានចំនួន២៥១នាក់ បានអញ្ជើញចូលរួមសូត្រមន្ត និងរាប់បាត្រ នៅវត្តបទុមវតី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយរិទ្ធនារីកម្ពុជា និងអនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជាផងដែរ។
យ៉ាងណាមិញក្នុងឱកាសថ្ងៃបិណ្ឌ៤ នៃពិធីបុណ្យកាន់បិណ្ឌនាថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយផ្ទាល់ ក្នុងការផ្តល់នូវអំណោយសប្បុរសធម៌ កាកបាទក្រហមកម្ពុជា ដើម្បីចែកជូនសមាជិក សមាគមមូលនិធិត្រីចក្រយានកម្ពុជា ដែលប្រកបរបរធាក់ស៊ីក្លូចំនួន ៣៨៦នាក់។ កាយវិការមនុស្សធម៌ និងគំរូវីរភាព ដឹកនាំដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនាពេលនេះ ពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ ពីការយកចិត្តទុកដាក់ជាប់ជាប្រចាំ របស់ថ្នាក់ដឹកនាំកំពូល និងជាស្មារតី នៃការពូនជ្រំវប្បធម៌ចែករំលែក ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនទុកឱ្យប្រជាជនណាម្នាក់អត់អាហារនោះទេ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានជួបសំណេះសំណាលដោយផ្ទាល់ ជាលើកទី២ជាមួយលោកតា សមាជិកស៊ីក្លូទាំងអស់ ព្រមទាំងបាននាំនូវព្រះរាជបណ្តាំ ផ្ញើសួរសុខទុក្ខ ប្រកបដោយទឹកព្រះហឫទ័យ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពី សំណាក់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកិត្តិយស កាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិកស៊ីក្លូទាំងអស់ ជាពិសេសក្នុងឱកាសបុណ្យ កាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ។ ជាមួយគ្នានេះ សម្តេច ក៏សូមកោត សសើ ចំពោះសកម្មភាពអ្នកប្រកបរបរធាក់ស៊ីក្លូទាំងអស់ និងសូមអំពាវនាវដល់អ្នកប្រកបរបរធ្លាក់ស៊ីក្លូ ដែលមិនទាន់ចូលជាសមាជិក សុំចុះឈ្មោះចូលជាសមាជិក សមាគមមូលនិធិត្រីចក្រយានកម្ពុជា ព្រោះទទួលបាននូវអត្ថប្រយោជន៍ច្រើន ព្រោះ មានជាប្រាក់ឧបត្ថម្ភ ១ថ្ងៃ ៧០០០រៀល បើករយះពេល១០ថ្ងៃម្តង និងទទួលបានបណ្ណ ប.ស.ស សម្រាប់ការពិនិត្យ និង ព្យាបាលជំងឺ មិនអស់ថវិកាជាដើម។ ទន្ទឹមនិងការគិតគូរពីជីវភាពរស់នៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់ លោកតា និងបងប្អូន អ្នកប្រកបរបរធាក់ស៊ីក្លូទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ទាំងផ្លូវចិត្ត និងផ្លូវកាយ ដោយត្រូវមានអានាម័យជាប់ជានិច្ច ពិសារទឹកដាំឆ្អិន ដើម្បីជៀសផុតពីជំងឺដង្កាត់នានា ដែលនាំឲ្យខាតបង់ពេលវេលា និង ថវិកា និងសូមប្រុងប្រយ័ត្នក្នុងពេលបំពេញមុខរបរធាក់ស៊ីក្លូតាមដងផ្លូវ។ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរលោកតា បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំងអស់ ធ្វើដំណើរទីជិតទីឆ្ងាយ និងការជួបជុំគ្រួសារប្រកប ដោយភាពរីករាយ និងសុខសុវត្ថិភាព។
ជាមួយគ្នាក្រុមសមាជិកមូលនិធិត្រីចក្រយានកម្ពុជាទាំងអស់ បានគោរពថ្លែងអំណរគុណ និងគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានធ្វើអំណោយទានក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
សម្តេចប្រធានបានបញ្ជាក់ថាអំណោយទាំងអស់នេះ គឺទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគតាមរយះ ការអំពាវនាវរបស់ កាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសទិវា៨ឧសភា ជាក់ស្តែងថ្ងៃនេះមានអ្នកឧកញ៉ា សុខ សំណាង អគ្គនាយកក្រុមហ៊ុន ភេសជ្ជះប៉ូវកម្លាំងបាកាស និង លោកជំទាវ តែងតែចូលរួមគាំទ្រជាមួយ កាកបាទក្រហមកម្ពុជាក្នុងសកម្មភាពមនុស្សធម៌។ ដូចជាពេលកន្លងមកថ្មីៗនេះ តែងតែជួយប្រជាជនងាយរងគ្រោះបំផុត តាមរយះ កក្រក ពិសេសប្រជាជនរងគ្រោះ ដោយភាពតានតឹងនៅបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យជាដើម ដោយមានទាំងការចុះផ្ទាល់ និងមានទាំងការផ្តល់ជាស្បៀង សម្ភារ: និងថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា នៅខេត្តគោលដៅទៀតផង។
សូមបញ្ជាក់ថាអំណោយ ដែលចែកជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជានាពេលនេះ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ១កេស (ស្មើនឹង១០០កំប៉ុង), ប្រេងឆា១ដប, ទឹកស៊ីអ៊ីវ១យួរ, ភេសជ្ជៈបាកាស១យួរ, ទឹកក្រូច ១កេស, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ៣០ម៉ឺនរៀល រួមជាមួយអាហារពេលព្រឹករួមមាន៖ បាយសាច់មាន់ ១ប្រអប់, ផ្លែក្រូចឃ្វិច២ផ្លែ, ទឹកក្រូច១កំប៉ុង និងទឹកបរិសុទ្ធ២ដបទៀតផង៕ 11/9/25
អត្ថបទ៖ សំ ងីម




















-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន2 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦