ព័ត៌មាន
វគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់ប្រព័ន្ធថ្នាលឌីជីថល របស់គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត” ទទួលបានលទ្ធផលផ្លែផ្កាជាទីមោទនៈ
នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់ប្រព័ន្ធថ្នាលឌីជីថល អ.ម.ត” រយៈពេលមួយថ្ងៃពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានផ្នែក តំណាងស្ថាប័ន អង្គភាពពាក់ព័ន្ធនឹងកិច្ចការអាហារូបករណ៍ និងក្រុមការងារ នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។
វគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ជាឱកាសដល់គ្រប់តួអង្គពាក់ព័ន្ធទទួលបាននូវចំណេះដឹង នីតិវិធី និងបទពិសោធនៃការប្រើប្រាស់ប្រព័ន្ធថ្នាលឌីជីថល អ.ម.ត ពីសំណាក់ក្រុមការងារបច្ចេកទេស ក៏ដូចជាចូលរួមអនុវត្តផ្ទាល់ ដោយលើកជាសំណួរ និងផ្លាស់ប្តូរមតិយោបល់ ដើម្បីជាគុណវុឌ្ឍិសម្រាប់ការបំពេញភារកិច្ចរៀងៗខ្លួនឱ្យកាន់តែល្អប្រសើរទ្បើងថែមទៀត៕










-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា