ព័ត៌មាន
អង្គការ River Ocean Cleanup រួមជាមួយក្រសួង៨ សហការរៀបចំទិវាសំអាតពិភពលោកលើកទី៨ ទូទាំងប្រទេសកម្ពុជា ក្រោមមូលបទ “ស្អាតទឹក ស្អាតដី ស្អាតខ្យល់”
ទិវាសំអាតពិភពលោក World Cleanup Day បានប្រព្រឹត្តទៅជាផ្លូវការនៅប្រទេសកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅតាមបណ្ដោយទន្លេសាប នៃបរិវេណវត្តសុវណ្ណវារី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្ដាល ដោយអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) សហការជាមួយរដ្ឋបាលខេត្តកណ្ដាល និងមន្ទីរបរិស្ថាន ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន Leader Energy, ក្រុមហ៊ុន Naga World និងក្រុមហ៊ុន Cambrew រួមគ្នា ជាមួយ ១៩៨ប្រទេស ជុំវិញពិភពលោក ក្រោមមូលបទ “ស្អាតទឹក ស្អាតដី ស្អាតខ្យល់” ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣- ២០២៨ (ស្អាត បៃតង និងចិរភាព), យុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន និង គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទិវានេះប្រារព្ធបានទៅដោយជោគជ័យ បង្កជាភាពសប្បាយរីករាយ ដោយមានសមាសភាពចូលរួម ១៩៣៦ អង្គ/នាក់ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការយាងនិមន្ត/អញ្ជើញចូលរួមពី សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគុណខេត្តកណ្តាល មន្ទីរជុំវិញខេត្តកណ្ដាល ថ្នាក់ដឹកនាំ មន្រ្តីស្រុកពញាឮ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន សាលារៀន Happy Chandara School យុវជនសសយក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ ចូលរួមសំអាតសំរាមប្លាស្ទិកប្រមាណ ជាង ២តោន ចេញពីច្រាំងទន្លេសាបតាមរយៈកម្មវិធីប្រឡងប្រណាំងរើសសំរាមយករង្វាន់ពិសេសៗដ៏សម្បូបែប រើសច្រើន ឱកាសឈ្នេះរង្វាន់ច្រើន ថែមទាំងមានការប្រគុំតន្រ្តីសម័យ ឆ៉ៃយាំ ទូកកំចាត់សំរាម និងមានអាហារសំរន់ ភេសជ្ជៈផ្សេងៗ ដើម្បីបំផុសលើកទឹកចិត្តឲ្យ ប្រជាពលរដ្ឋចូលរួមរក្សាអនាម័យនៅក្នុងភូមិ ឃុំរបស់គាត់ ។
សូមបញ្ជាក់ផងដែរទិវាសំអាតពិភពលោក បាននឹងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ២០២៥ នៅ ២៥រាជធានី/ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហការរវាងអង្គការសំអាតទន្លេ សមុទ្រ River Ocean Cleanup ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងធម្មការនិងសាសនា ក្រសួងធនធានទឹក និងឧតុនិយម។ នៅឆ្នាំ ២០២៤ ទិវាសម្អាតពិភពលោក នៅកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោម ១៩១ប្រទេសដែលបានចូលរួមក្នុងទិវាសំអាតពិភពលោក។ ជោគជ័យនេះបានបញ្ជូនសារយ៉ាងច្បាស់ដល់សហគមន៍អន្តរជាតិថា “កម្ពុជាស្អាតខ្មែរធ្វើបាន” ដែលជាយុទ្ធនាការ របស់ក្រសួងបរិស្ថានផ្ទាល់។
សកម្មភាពសំអាតក្នុង១ថ្ងៃ មិនគ្រាប់គ្រាន់នោះទេ វាទាមទារនៅការចូលរួមគាំទ្រជាប្រចាំពីគ្រប់ស្ថាប័នគ្រប់ជាន់ថ្នាក់។ ក្រុមហ៊ុនឯកជនដើរតួយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាបរិស្ថានជាពិសេស សំរាមក្នុងទន្លេ និងសមុទ្រ ដែលកំពុងបង្កផលប៉ះពាល់គំរាមកំហែងដល់ជីវៈចម្រុះក្នុងទឹក ទន្លេជាពាងទឹករបស់ប្រជាពលរដ្ឋ ជាប្រភពអាហាររបស់មនុស្ស និងសត្វ ។ សូមអរគុណដល់ក្រុមហ៊ុន Leader Energy បានផ្តល់ជំនួយថវិការសម្រាប់រយៈពេល៥ឆ្នាំ ២០២៣ ដល់ ២០២៨ ដើម្បីសំអាតសំណល់ប្លាស្ទិកចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ហើយសូមស្វាគមន៍ចំពោះក្រុមហ៊ុន ទាំងអស់ដែលមានបំណងចង់ចូលរួមសំអាតទន្លេ និងសមុទ្រ សូមទាក់ទងមកកាន់ អង្គការសំអាតទន្លេ សមុទ្រផ្ទាល់ (Tel: 096 232 2333, Email: [email protected]) ជាកំលាំង ឫការគាំទ្រហិរញ្ញវត្ថុ ភស្តុភារផ្សេងៗ។
ដើម្បីបង្កើនការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជនទូទាំងប្រទេស អង្គការសំអាតទន្លេសមុទ្រ River Ocean Cleanup សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន អង្គការជាតិ អន្តរជាតិទាំងអស់ ចូលរួមចូលរួមថែរក្សាអនាម័យប្រទេសកម្ពុជាយើង កុំឲ្យមានសំណល់ប្លាស្ទិក នៅក្នុងធម្មជាតិ ជាពិសេសទន្លេ និងសមុទ្រ សំដៅធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាយើងឈានទៅរក ភាពស្អាត បៃតង និងចិរភាព ពិតប្រាកដ៕
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន3 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ