ព័ត៌មាន
កម្ពុជា ជាគោលដៅប្រកបដោយភាពស្រស់ស្អាត ភាពកក់ក្តៅ សុវត្ថិភាព សម្រាប់ទេសចរមូស្លីម
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក « វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ៖ អាស់សាឡាមូអាឡៃគុមកម្ពុជា៖ គោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្ដៅ សុវត្ថិភាព និងទំនុកចិត្ត» នៅព្រះវិហារអាល់សារកាល់ (វិហារឥស្លាមបឹងកក់) នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។
តាមរយៈវេទិកា និងពិព័រណ៌ទេសចរមូស្លីមនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ ការចាប់យកទីផ្សារទេសចរណ៍មូស្លីម មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា ការរៀបចំវេទិកា និងពិពណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ នាពេលនេះ នឹងផ្ដល់នូវលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនក្នុងការពង្រឹង និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី សុដុមនីយកម្មសាសនា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងបង្ហាញអំពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់បណ្តាប្រទេសឥស្លាម ជាពិសេសចូលរួមដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងពង្រីកចំណងមិត្តភាពការទូត រវាងកម្ពុជា និងបណ្តាប្រទេសឥស្លាម ដែលបង្ហាញថា «ព្រះរាជាណាចក្រកម្ពុជា៖ ជាគោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត»។
គួរបញ្ជាក់ថា ពិព័រណ៌ទេសចរណ៍មូស្លីមនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ដោយមានការដាក់តាំងពិព័រណ៍នូវផលិតផល និងសេវាកម្មទេសចរណ៍ប្រមាណជិត ១០០ស្តង់ ក្នុងនោះ រួមមាន៖ ស្តង់របស់ស្ថានទូត សេវាកម្មម្ហូបអាហារនិងស្នាក់នៅ កញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអាកាសចរណ៍ ម៉ូតសម្លៀកបំពាក់ គ្រឿងសម្អាង និងផលិតផលជាច្រើនមុខទៀត។
ក្នុងពិធិដ៏អធិកអធមនាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃស្ថានឯកអគ្គរាជទូត ស្ថានឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសឥស្លាមប្រចាំប្រទេសកម្ពុជា, ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា, តំណាងអ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា, ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួងស្ថាប័ន ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរទេសចរណ៍ រាជធានី ខេត្ត, តំណាងសមាគមទេសចរណ៍, ក្រុមហ៊ុនអាកាសចរណ៍ជាតិ និង អន្តរជាតិ, ប្រតិបត្តិករទេសចរណ៍, វិស័យឯកជន, មជ្ឈមណ្ឌលឥស្លាមភ្នំពេញ និង គណៈអ៊ីមាំ រាជធានីភ្នំពេញ និងលោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ៕





-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប