ព័ត៌មាន
ក្រុមអ្នកផលិត-កែច្នៃស្វាយនៅកម្ពុជា បង្កើតសហព័ន្ធអភិវឌ្ឍន៍ស្វាយ ដើម្បីលើកកម្ពស់គុណតម្លៃ និងទំនុកចិត្ត
បណ្តាតំណាងមកពីសហគមន៍កសិកម្ម និងសមាគមផលិតស្វាយមកពីខេត្តចំនួន១៦ ដែលមានផលិតកម្មស្វាយច្រើននៅកម្ពុជា បានរួមគ្នាបង្កើតជាសហព័ន្ធមួយ ដើម្បីលើកកម្ពស់គុណតម្លៃ និងទំនុកចិត្តលើវិស័យស្វាយក្នុងប្រទេសកម្ពុជា ។ការបង្កើតជាសហព័ន្ធនេះ ធ្វើឡើងនៅខេត្ដសៀមរាប នាថ្ងៃទី១៧ខែតុលាឆ្នាំ២០២៥នេះ។
លោកស្រី អ៊ន់ ផល្លា តំណាងក្រុមការងាររៀបចំបង្កើតសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា មានប្រសាសន៍ថា តំណាងមកពីខេត្តចំនួន១៦ ដែលមានផលិតកម្មស្វាយច្រើននៅកម្ពុជា និងប្រត្តិបត្តិករទីផ្សារដែលក្នុងនោះ រួមមាន តំណាងអ្នកប្រមូលទិញស្វាយ ក្រុមហ៊ុនកែច្នៃស្វាយ អាជីវករជួញដូរស្វាយ ក្រុមហ៊ុននាំចេញស្វាយ និងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូល និងសំភារៈកសិកម្ម ពួកគេបានរួមគ្នារៀបចំជាសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា គឺដើម្បីបង្កើតឲ្យមានស្ថាប័នសម្របសម្រួលថ្នាក់ជាតិមួយខាងវិស័យឯកជនសំដៅលើកកម្ពស់គុណតម្លៃ និងទំនុកចិត្តលើវិស័យស្វាយកម្ពុជា ទាំងក្នុងផលិតកម្ម ការកែច្នៃ និងទីផ្សារ សំដៅធ្វើឱ្យទីផ្សារក្នុង និងក្រៅប្រទេសបានស្គាល់ គាំទ្រ និងទទួលស្គាល់ថា កម្ពុជា ជាប្រភពផ្គត់ផ្គង់ស្វាយដ៏សំខាន់ ប្រកបដោយគុណភាព ភាពប្រកួតប្រជែង មាននិរន្តរភាព និងការពារ បរិស្ថាន ដែលធ្វើតាមរយៈនេះ នឹងនាំឱ្យស្វាយកម្ពុជាក្លាយជាវិស័យមួយដ៏សំខាន់ក្នុងការរួមចំណែកឱ្យជីវភាពកសិករបានប្រសើរ បង្កើនសេដ្ឋកិច្ចគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈដែលមួយរយៈចុងក្រោយនេះ ផលិតកម្មស្វាយរបស់កម្ពុជា មានការកើនឡើងយ៉ាងខ្លាំង។
ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងថា ដំណាំស្វាយមានឧបស័គ្គច្រើន ដូចជានៅរដូវប្រមូលផលវាធ្លាក់តម្លៃ ពេលទុំមិនមានការកែច្នៃក្រៅតែពីយកទៅចោល ឬធ្វើជីបន្តិចបន្តួច និងមានបញ្ហាច្រើនទៀត ដែលបញ្ហាទាំងនេះយើងត្រូវរួមគ្នាដោះស្រាយ។
ឯកឧត្តមបញ្ជាក់ថា ការបង្កើតសហព័ន្ធនេះ មានសារសំខាន់ណាស់។ នាពេលខាងមុខសហព័ន្ធ នឹងដើរតួនាទីជាផ្នែកមួយនៅក្នុងការរៀបចំគោលនយោបាយជាតិស្តីពីដំណាំស្វាយនៅកម្ពុជា និងការអនុវត្តន៍គោលនយោបាយនាពេលអនាគត។
ឯកឧត្តម បន្តថា អនាគតសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា នឹងបំពេញបេសកកម្មសំខាន់ៗរបស់ខ្លួនបានល្អ ដើម្បីឲ្យវិស័យស្វាយកម្ពុជាមានការអភិវឌ្ឍន៍ និងនាំមកនូវផលប្រយោជន៍ដល់គ្រប់តួអង្គនៃខ្សែច្រវាក់ តម្លៃ ក៏ដូចជាដល់សេដ្ឋកិច្ចទាំងមូល។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅឆ្នាំ២០២៤ ទិន្នផលស្វាយសរុបនៅទូទាំងប្រទេសមានប្រមាណ ២,២លានតោន ដែលបានផលិតនៅ លើផ្ទៃដីដាំដុះប្រមាណ១៥ម៉ឺនហិចតា ជាមួយបរិមាណផលិតផលស្វាយនេះ បានចូលរួមដល់សេដ្ឋកិច្ចជាតិប្រមាណជាជាង ៥០០លានដុល្លាអាមេរិកក្នុងមួយឆ្នាំ ។ប៉ុន្ដែយ៉ាងនេះក្តី លោកស្រី អ៊ន់ ផល្លា បានថ្លែងថា យើងនៅមានចំណុចខ្សោយលើការកែច្នៃផ្លែស្វាយ និងទីផ្សារនាំចេញស្វាយដែលចាំបាច់ត្រូវគៀងគរ វិនិយោគិនឲ្យមកធ្វើការវិនិយោគលើការកែច្នៃផ្លែស្វាយដើម្បីឲ្យយើងអាចនាំចេញស្វាយកម្ពុជាដោយផ្ទាល់ទៅកាន់ទីផ្សារចុងក្រោយនៃប្រទេសអ្នកនាំចូល ខណៈដែលបញ្ហាដំណាំស្វាយនៅកម្ពុជា នៅតែមានបញ្ហាប្រឈមខ្លាំង៕





-
PR NEWS6 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
កីឡា1 week agoទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅព្រះសីហនុ ធ្វើឡើងដើម្បីទាក់ទាញទេសចរណ៍
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត