ព័ត៌មាន
ក្រុមហ៊ុនហ្វូណនតេជោ និង GX FOUNDATION ចុះហត្ថលេខាលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម និងជំងឺផ្សេងៗ
ភ្នំពេញ៖ ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីន ឡេន វ័រធើវេយ ឯ.ក (Funan Techo Coastal-Inland Waterways Co., Ltd.,) នៅព្រឹកថ្ងៃទី២១ ខែតុលានេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយមូលនិធិ GX FOUNDATION ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាម និងបង្ការហានិភ័យចំពោះសុខភាពពីជម្ងឺផ្សេងៗនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអភិបាលនៃក្រុមហ៊ុនព្រែកជីកហ្វូណនតេជោ នៅក្រោយចប់ពិធីចុះហត្ថលេខានេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យដឹងថា មូលនិធិ GX FOUNDATION បានចូលមកប្រទេសកម្ពុជាចាប់តាំងពីជំនាន់កូវីដមកម្ល៉េះ ដែលរហូតមកដល់ពេលនេះ មូលនិធិនេះបានផ្តល់ពេទ្យជំនាញ និងសម្ភារៈបរិក្ខាពេទ្យ ដើម្បីជួយដល់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ។ អ្នកឧកញ៉ា បានបន្តថា មូលនិធិ GX FOUNDATIONបានចុះជួយតាមបណ្ដាលប្រទេសក្រីក្រ ជាពិសេសប្រទេសដែលមានប្រជាពលរដ្ឋ ត្រូវការព្យាបាលវះកាត់ភ្នែក ហើយមូលនិធិនេះ ជំនាញលើការការពារជំងឺគ្រុនឈាម។
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានគូសបញ្ជាក់ថា មូលនិធិ GX FOUNDATION មានជំនាញច្បាស់លាស់ និងមានការទំនាក់ទំនង រវាងកម្ពុជា-ហុងកុង ដូច្នេះមូលនិធិហុងកុង គឺជាក្រុមហ៊ុនដើរជួយតាមប្រទេសក្រីក្រ ដោយឥតគិតថ្លៃ។ អ្នកឧកញ៉ា បានឱ្យដឹងទៀតថា សម្រាប់ប្រទេសកម្ពជា កន្លងមក មូលនិធិនេះបានជួយដល់ប្រជាពលរដ្ឋខ្មែរ៣ខេត្តរួចមកហើយ រួមមាន ខេត្តកំពង់ចាម កំពង់ស្ពឺ និងខេត្តព្រៃវែង ដោយបានដាក់នូវឧបករណ៍ និងសម្ភារៈនានា ដើម្បីដាក់ការពារ និងទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋឈឺដោយសារមូសខាំ ដើម្បីកាត់បន្ថយជំងឺគ្រុនឈាមផងដែរ។
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីចប់ពិធីចុះហត្ថលេខាថ្ងៃនេះ ក្រុមការងារនឹងចុះទៅសិក្សារួមគ្នា ដើម្បីជ្រើសរើសតំបន់ណា ភូមិណាដែលមានប្រជាពលរដ្ឋរស់នៅច្រើន ហើយនឹងរៀបចំសម្ភារៈទាំងនោះនៅតាមផ្ទះ ដងផ្លូវ និងតាមជនបទខ្លះ ដើម្បីទប់ស្កាត់និងបង្ការបញ្ហាទាំងនេះ កុំឱ្យបង្ករបញ្ហាធំដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ទាំងនោះ។
សូមជំរាបជូនថា គម្រោង Funan Techo Integrated Water Resources Management Project គឺជាគម្រោងដឹកជញ្ជូនក្នុងទន្លេជាតិកម្ពុជាលើកដំបូង និងជាចំណុចច្នៃប្រឌិតថ្មីមួយសម្រាប់សហគ្រាសចិនក្នុងការអនុវត្តគម្រោងដឹកជញ្ជូនធំៗនៅក្រៅប្រទេស។
សូមជម្រាបជូនថា គម្រោងហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនក្នុងទន្លេជាតិកម្ពុជាលើកដំបូង និងជាចំណុចច្នៃប្រឌិតថ្មីមួយសម្រាប់សហគ្រាសចិនក្នុងការអនុវត្តគម្រោងដឹកជញ្ជូនធំៗនៅក្រៅប្រទេស។ គម្រោងនេះចាប់ផ្ដើមពីទន្លេបាសាក់នៅភាគខាងជើង តាមរយៈការជីកសម្រួលទន្លេ និងជីកបន្ថែមទៅដល់ច្រកសមុទ្រខេត្តកែបនៅភាគខាងត្បូង មានប្រវែងសរុប ១៥១.៦ គីឡូម៉ែត្រ និងមានសមត្ថភាពដឹកទំនិញជាផ្លូវទន្លេទំងន់ ៣,០០០ តោន។
តាមរយៈការជីកអណ្តូងថ្មី ការសម្រួលទន្លេ ស្ថាបនាគ្រឿងសោភ័ណភាពទន្លេ និងការសង់សំណង់ជំនួយផ្សេងៗ គម្រោងនេះនឹងជួយឲ្យប្រទេសកម្ពុជាមានបណ្ដាញផ្លូវទន្លេទំនើប បំពេញចន្លោះក្នុងប្រព័ន្ធដឹកជញ្ជូន និងធានាសុវត្ថិភាពសេដ្ឋកិច្ចទឹក។ ព្រមទាំងមានមុខងារធារាសាស្ត្រសម្រាប់ប្រើប្រាស់ទឹក និងស្រោចស្រពកសិកម្ម ដែលនឹងជួយលើកស្ទួយផលិតភាពកសិកម្មតាមបណ្តោយអណ្តូង។ គម្រោងខាងលើនេះដែរ នឹងជួយបង្កើនការចូលរួមរវាងឧស្សាហកម្ម កសិកម្ម និងសេវាផ្លូវទន្លេ បង្កើនល្បឿននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ថាមពលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា និងតំបន់អាស៊ានជាទូលំទូលាយ បង្កើនភាពរឹងមាំនៃសហការ រវាងប្រទេសចិន និងប្រទេសជិតខាង៕
អត្ថបទ៖ ឈិត បូរ៉ាវី












-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន6 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន5 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង