ព័ត៌មាន
រដ្ឋបាលខេត្តសៀមរាប និង JICA បើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម JCC លើកទី១ នៃគម្រោងអនុវត្តវិធីសាស្រ្ត ទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន២
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបានរៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម(JCC) លើកទី១ នៃគម្រោងអនុវត្តវិធីសាស្រ្ត ទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន២ និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ (Meeting Record) រវាងរដ្ឋបាលខេត្តសៀមរាបដឹកនាំដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA)ដឹកនាំដោយលោកស្រី MIURA Yoshiko (មីយូរ៉ា យ៉ូស៊ិកុ) តំណាងជាន់ខ្ពស់ នៃការិយាល័យ JICA ប្រចាំកម្ពុជា ដោយមានការចូលរួមពីអ្នកពាក់ព័ន្ន។
ឯកឧត្តម ប្រាក់ សោភ័ណ រដ្ឋបាលខេត្តសៀមរាប បានទទួលនូវជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA អស់រយៈពេលជាង ៤ឆ្នាំមកហើយ លើការសិក្សារៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាប និងបានជួយសិក្សាស្វែងរកនូវបញ្ហាប្រឈម ដែលកើតមានឡើងនៅក្នុងក្រុង ព្រមទាំងបានរៀបចំផែនទីបង្ហាញផ្លូវក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល ដើម្បីផ្ដល់ជាគំនិតជម្រើស សម្រាប់ធ្វើការដោះស្រាយបញ្ហាប្រឈម។ នៅក្នុងដំណាក់កាលទី១ ដែលទើបបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥កន្លងទៅ ដោយបានអនុវត្តនូវគម្រោងសាកល្បងចំនួន ៨ គម្រោងផ្សេងទៀត ក្នុងនោះគម្រោងចំនួន ៦ បាននឹងកំពុងអនុវត្តជាគម្រោងពេញលេញ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថារាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារJICA ក៏បានអនុម័តបន្តការអនុវត្តគម្រោង ទីក្រុងឆ្លាតវៃសៀមរាប សម្រាប់ដំណាក់កាលទី២ ដែលបានចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៨ ខាងមុខនេះ។ នៅក្នុងដំណាក់កាលទី២ នៃគម្រោងទីក្រុងឆ្លាតវៃនេះ JICA ក៏នៅតែបន្តដាក់ផែនការក្នុងការកសាងសមត្ថភាព ដល់មន្រ្តីរាជការទាំងអស់ ដើម្បីជំរុញការអនុវត្តគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបផងដែរ។
ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណសម្ដែងនូវការអរគុណ ចំពោះរដ្ឋាភិបាល នៃប្រទេសជប៉ុន ដែលបន្តផ្ដល់ការគាំទ្រគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបជំហ៊ាន ២ (Phase 2) និងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជប៉ុន ដែលជានិច្ចជាកាល តែងតែផ្តល់នូវការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃនៅក្នុងខេត្តសៀមរាប។
ឯកឧត្តម ក៏បានស្នើដល់លោកស្រី MIURA Yoshiko (មីយូរ៉ា យ៉ូស៊ិកុ) បង្កើតបន្ថែមនូវកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប ឬក្រុងសៀមរាប ជាមួយបណ្តាខេត្ត ក្រុង នៃប្រទេសជប៉ុន ក្នុងការកសាងសមត្ថភាពមន្រ្តី និងការផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមក លើគម្រោងទីក្រុងឆ្លាតវៃបន្តទៀត។
លោកស្រី MIURA Yoshiko (មីយូរ៉ា យ៉ូស៊ិកុ) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត និងក្រុមការងារទាំងអស់របស់រដ្ឋបាលខេត្តដែលបានចូលរួមកិច្ចប្រជុំនាពេលនេះ។ នៅក្នុងដំណាក់កាលទី១ យើងសម្រេចបានលទ្ធផលជាច្រើនដូចជា អភិបាលកិច្ចឌីជីថល ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវេទិកាទិន្នន័យ ការកែលម្អបរិស្ថានទីក្រុង ការត្រួតពិនិត្យកន្លែងចតរថយន្តខុសច្បាប់ និងការបើកដំណើរការកិច្ចសហការរវាងស្ថាប័នសាធារណៈ និងឯកជន(SmartCityConsortium)ដើម្បីបង្កើនប្រសិទ្ធភាពការចោល សំរាមតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ។ ជាពិសេស សំណើទីក្រុងឆ្លាតវៃផ្សេងៗដែលដាក់ជូនដោយក្រុមហ៊ុនឯកជន អ្នកសិក្សានិងនិស្សិតនៅសម្ព័ន្ធបាននាំមកនូវទស្សនវិស័យនិងតម្លៃពិត ប្រាកដដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងដោយបញ្ជាក់សារជាថ្មីអំពីសារៈ សំខាន់នៃការជំរុញទីក្រុងឆ្លាតវៃជាមួយនឹងវិធីសាស្ត្រផ្តោតលើប្រជាជនជាជាងវិធីសាស្រ្តផ្តោតលើបច្ចេកវិទ្យា។
លោកស្រី បានបន្តថានៅក្នុងដំណាក់កាលទី២ យើងនឹងអភិវឌ្ឍបន្ថែមទៀតនូវមូលដ្ឋានគ្រឹះដែលយើងបានរៀបចំពីដេីមរហូតមកដល់បច្ចុប្បន្ន ហើយផ្លាស់ប្តូរពី “ដំណាក់កាលសាកល្បង” ទៅ “ដំណាក់កាលអនុវត្ត” នៅក្នុងតំបន់ដែលបានជ្រើសរើស។ ដំណាក់កាលទី១ ទទួលបានការកោតសរសើរខ្ពស់ពីក្រសួងមហាផ្ទៃហើយក្នុងដំណាក់កាលនេះ យើងរំពឹងថានឹងចែករំលែកការអនុវត្តន៍របស់ខ្លួនមិនត្រឹមតែជាមួយខេត្ត សៀមរាបប៉ុណ្ណោះទេ ថែមទាំងខេត្តផ្សេងៗទៀតផងដែរ។ នៅក្នុងដំណាក់កាលទី 2 យើងនឹងផ្តោតលើ ឧស្សាហកម្មសាធារណៈ និងសាធារណៈជនក្នុងវិស័យនីមួយៗ ដោយណែនាំបច្ចេកវិទ្យាជាឯកតោភាគី JICA នឹងការស្តាប់មតិ គោរពកម្មសិទ្ធិរបស់ប្រជាជនកម្ពុជា និងធ្វើការរួមគ្នាដើម្បីបង្កើតប្រព័ន្ធដែលពិតជាអាចប្រើប្រាស់បាន មានប្រយោជន៍ និងនិរន្តរភាព។ យើងសង្ឃឹមថាគម្រោងនេះនឹងមិនគ្រាន់តែធ្វើឱ្យប្រសើរឡើងនូវទីក្រុងនោះទេ ប៉ុន្តែនឹងនាំទៅដល់”ការអភិវឌ្ឍន៍ទីក្រុងដែលតម្រង់ទិសនាពេលអនាគតដែលធ្វើអោយជីវិតរ ស់នៅរបស់មនុស្សកាន់តែប្រសើរឡើង” ។





-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន4 days agoមកទល់ព្រឹកនេះ យោធាថៃ បន្តបាញ់ប្រហារមិនរើសគោលដៅមកលើដែនអធិបតេយ្យភាពកម្ពុជា