ព័ត៌មាន
សម្តេចតេជោ៖ ឥឡូវស្ថានភាពព្រំដែនបានធូរស្រាលច្រើន ខណៈកម្ពុជា-ថៃ អាចនឹងចុះកិច្ចព្រមព្រៀងសន្តិភាពរួមគ្នា
ក្នុងឱកាសអញ្ជើញដឹកនាំប្រជុំពេញអង្គ សម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ស្ថានការណ៍បច្ចុប្បន្នជុំវិញវិវាទព្រំដែនរវាងកម្ពុជា និងថៃ គឺបានមានធូរស្រាល និងល្អប្រសើរច្រើន ខណៈនៅថ្ងៃទី២៦ ខែតុលាខាងមុខភាគីទាំងពីរអាចនឹងមានការចុះកិច្ចព្រមព្រៀងសន្ដិភាពរួមគ្នាបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖« ឥឡូវដំណើរការ [ជម្លោះព្រំដែនកម្ពុជា-ថៃ] គឺឈានទៅរកការស្រុះស្រួល តាមរយៈលទ្ធផលកិច្ចប្រជុំ ប៉ុន្មានថ្ងៃមកនេះ រួមានកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅខេត្តចន្ទបុរី, ប្រទេសថៃកាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយភាគីទាំងពីរមានការស្រុះស្រួលគ្នាច្រើនហើយ។
សម្ដេចតេជោបន្តថា៖«ហើយនៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពរវាងកម្ពុជា និងថៃថែមទៀត»។
សូមបញ្ជាក់ថា ដំណើរការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មកដល់ខែតុលា ឆ្នាំ២០២៥នេះ ជាពិសេសតាមរយៈលទ្ធផលនៃកិច្ច ប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃគឺស្ថានការណ៍កំពុងវិវត្តមករកភាពវិជ្ជមាន និងអាចឈានទៅស្ដារប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងប្រទេសទាំងពីរ៕
-
PR NEWS6 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅព្រះសីហនុ ធ្វើឡើងដើម្បីទាក់ទាញទេសចរណ៍