ព័ត៌មាន
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខកងនគរបាល និងកងរាជអាវុធហត្ថ នៅស្រុកអូរជ្រៅ
ឯកឧត្តម ខេង ស៊ុម តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និង ឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា បានអញ្ជើញចុះសួរសុខទុក្ខកងនគរបាល និងកងរាជអាវុធហត្ថដែលប្រចាំការ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខេង ស៊ុម បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំង អស់គ្នាបន្តជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបន្តវេននីតិកាលទី៧ នៃរដ្ឋសភា ក្នុងការថែរក្សាសុខសន្តិភាព និងការពារបូរណភាពដែនដី។
ឯកឧត្តម បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់គ្នាគឺជាកម្លាំងមួយដ៏កក់ក្ដៅពោរពេញទៅដោយថាមពលរបស់រាជរដ្ឋាភិបាល និងបងប្អូនកងកម្លាំងប្រដាប់អាវុធដែលជាខឿនការពារជាតិមាតុភូមិយើង។
ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភទឹកបរិសុទ្ធ និងថវិកាមួយចំនួនជូនដល់កងកម្លាំងប្រដាប់អាវុធ និងការផ្ដាំផ្ញើសួរ សុខទុក្ខពី សម្ដេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងឈរជើងរស់នៅទីនោះដោយសេចក្ដីនឹករលឹកបំផុត និងសូមមេត្តាអត់ធ្មត់រង់ចាំការរកដំណោះស្រាយដោយសន្តិវិធីជូនចំពោះបងប្អូនដែលកំពុងរងផលប៉ះពាល់ពីការឈ្លានពានរបស់កងទ័ពសៀមមកលើតំបន់ភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ផងដែរ៕




-
ព័ត៌មាន6 days agoកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week agoក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន5 days agoតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន1 day agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន1 week agoប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន1 week agoសម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន6 days agoទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន7 days agoសាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់