ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំលើកដំបូងរបស់ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍
នាព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ វង គន្ធារី ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និង លោកជំទាវ ម៉ាត់ ម៉ារ៉ា ប្រធានប្រតិបត្តិសសមាគម បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំលើកដំបូងរបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំលើកដំបូងនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអនុប្រធាន សមាជិកាកិត្តិយស ព្រមទាំង លោកជំទាវអនុប្រធាន សមាជិក សមាជិកានៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនរូបទៀត ។
ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវ វង គន្ធារី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ សមាជិក សមាជិកាសមាគមទាំងអស់ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើសមាគម ព្រមទាំងបានសម្ដែងនូវការពេញចិត្តប្រកបដោយមោទនភាពក្រៃលែងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ និងផ្ដល់ឱកាសជូនបងប្អូននារីទាំងអស់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន រុងរឿង ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។
លោកជំទាវប្រធានកិត្តិយស បានគូសបញ្ជាក់ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចាប់កំណើតឡើងក្នុងពេលដែលប្រទេសជាតិជួបប្រទះនូវគ្រោះអាសន្នដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩។ ក្នុងកាលៈទេសៈនោះ បងប្អូននារីគ្រប់ស្រទាប់វណ្ណៈ បានរួមគ្នាជាកម្លាំងដ៏ខ្លាំងក្លាគាំទ្រ និងអនុវត្តគោលការណ៍១១ខ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងនាំមកនូវមហាជ័យជម្នះជាជាប្រវត្តិសាស្ត្រ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាគ្រប់រូប។
លោកជំទាវ បានមានប្រសាសន៍បន្ដថា សមាគមនារីកម្ពុជា នៅរក្សាបាននូវការដឹកនាំ ភាពឯករាជ្យ ពង្រឹងចិញ្ចឹមចលនារបស់ខ្លួន និងសហការជាមួយដៃគូអភិវឌ្ឍន៍ ដោយប្រកាន់ភ្ជាប់នូវឆន្ទៈ ទស្សនៈ និងគាំទ្រយ៉ាងមុតមាំនូវការអនុវត្តកម្មវិធីនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបាននាំមកសន្ដិភាព និងស្ថិរភាពនយោបាយ និងបានធ្វើស្ថានភាព តួនាទីរបស់ស្ដ្រីកាន់តែប្រសើរឡើង និងការដឹកនាំបន្ដវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាទីបញ្ចប់ លោកជំទាវ ក៏បានផ្តល់អនុប្រសាសន៍ដល់លោកជំទាវ សមាជិក សមាជិកាទាំងអស់ ឱ្យយកការលទ្ធផលដែលសម្រេចក្នុងអង្គប្រជុំទៅអនុវត្តឱ្យសម្រេចបានលទ្ធផលជាវិជ្ជមាន ដោយមានកិច្ចសហការជាមួយក្រុមការងារនានា ដើម្បីជួយដល់បងប្អូននារី សកម្មភាពជួយស្ដ្រី និងកុមារី ដោយស្មារតីសាមគ្គីភាព និងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ៕







-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ