ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ ការប្រឡងជ្រើសរើសគ្រូបង្រៀនចំនួន ៣២១២នាក់ ពេលនេះនឹងចូលរួមដោះស្រាយបញ្ហាកង្វះគ្រូបង្រៀន និងពង្រឹងគុណភាពអប់រំនៅតាមមូលដ្ឋាន
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថាការជ្រើសរើសគ្រូបង្រៀន (ផ្អែកលើកិច្ចព្រមព្រៀងការងារ) ចំនួន៣២១២ នាក់ ជូនមូលដ្ឋានខេត្តចំនួន៥នាថ្ងៃទី២៥ ខែតុលានេះនឹងចូលរួមដោះស្រាយបញ្ហានៃការខ្វះគ្រូបង្រៀន ក៏ដូចជាបានរួមចំណែកក្នុងការពង្រឹងគុណភាពអប់រំនៅតាមមូលដ្ឋាន
ឯកឧត្តម បានថ្លែងថា នៅថ្ងៃនេះ ចាប់តាំងពីព្រហាមស្រាងៗ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រី រៀបចំការប្រឡងជូនបេក្ខជនដែលមានបំណងក្លាយជាគ្រូបង្រៀនបឋមសិក្សាចំនួនជាង៨ពាក់នាក់ នៅមណ្ឌលប្រឡងចំនួន៣កន្លែងផ្សេងគ្នា។
ឯកឧត្តម បញ្ជាក់ថា ការជ្រើសរើសគ្រូបង្រៀន (ផ្អែកលើកិច្ចព្រមព្រៀងការងារ) ចំនួន៣២១២ នាក់ ជូនមូលដ្ឋានខេត្តចំនួន៥នាពេលនេះ នឹងចូលរួមដោះស្រាយបញ្ហានៃការខ្វះគ្រូបង្រៀន ក៏ដូចជាបានរួមចំណែកក្នុងការពង្រឹងគុណភាពអប់រំនៅតាមមូលដ្ឋានទាំងនោះបានមួយកម្រិតទៀត។
ឯកឧត្តមបានបន្តថា ការណ៍នេះ នឹងផ្តល់នូវអត្ថប្រយោជន៍កាន់តែប្រសើរបន្ថែមទៀតជូនដល់សិស្សានុសិស្ស អាណាព្យាបាល ព្រមទាំងលោកគ្រូ អ្នកគ្រូ នៅតាមសហគមន៍ទាំងនោះផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរបេក្ខជនទាំងអស់ទទួលបានជោគជ័យ ហើយសម្រេចបានលទ្ធផលតាមក្តីប្រាថ្នារបស់ខ្លួន។
ឯកឧត្តមបន្តថា គណៈកម្មការរៀបចំការប្រឡងប្រជែងគ្រប់ៗរូប ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល តែងតែខិតខំប្រឹងប្រែងផ្តល់ឱកាសស្មើគ្នា និងឱកាសច្រើនដងជូនបេក្ខជនទាំងអស់បានប្រឡងប្រជែងគ្នាផ្អែកលើសមត្ថភាពរៀងៗខ្លួន ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕








-
PR NEWS6 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅព្រះសីហនុ ធ្វើឡើងដើម្បីទាក់ទាញទេសចរណ៍