ព័ត៌មាន
ក្រុមមិត្តភាពរដ្ឋសភាហុងគ្រី-កម្ពុជា ចូលរួមអបសារទរកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និងថៃ
ភ្នំពេញ៖ ក្រុមមិត្តភាពរដ្ឋសភាហុងគ្រី-កម្ពុជា បានចូលរួមអបសារទរកិច្ចព្រមព្រៀងសន្តិភាពដែលប្រទេសកម្ពុជា និងថៃ បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពសាក្សីឯកឧត្តមប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។
ការប្រកាសអបអរសាទរនេះធ្វើឡើងក្នុងឱកាស ជំនួបពិភាក្សាការងារក្នុងពេលអាហារពេលល្ងាចរវាង ឯកឧត្តម ហ្សូលតាន់ វ៉ាចដា (Zoltán VAJDA) ប្រធានក្រុមមិត្តភាពរដ្ឋសភាហុងគ្រី-កម្ពុជា និងសម្ដេចប្រធានរដ្ឋសភាកម្ពុជា ឃួន សុដារី កាលពីរាត្រីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសហុងគ្រី។
ក្នុងឱកាស ឯកឧត្តម ហ្សូលតាន់ វ៉ាចដា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់សម្តេចប្រធានរដ្ឋសភាមកកាន់ប្រទេសហុងគ្រី។ វត្តមានរបស់ សម្តេចប្រធានរដ្ឋសភា នៅប្រទេសហុងគ្រី ជាទំព័រប្រវត្តិសាស្រ្តថ្មីមួយក្នុងការលើកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។ ជាមួយគ្នានេះឯកឧត្តមប្រធានក្រុមមិត្តភាពរដ្ឋសភាហុងគ្រី-កម្ពុជាបានចូលរួមអបសារទរកិច្ចព្រមព្រៀងសន្តិភាពដែលប្រទេសកម្ពុជា និងថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ផងដែរ។
សម្តេចបានគូសបញ្ជាក់ថា សម្តេចបានរំលឹកឡើងវិញនូវលទ្ធផលដ៏សំខាន់មួយ ស្តែងចេញពីកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP 11) ចុងឆ្នាំ២០២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ។ កិច្ចប្រជុំនោះបានដាក់ចេញនូវសេចក្តីថ្លែងការណ៍មួយ ដែលក្នុងនោះមាន គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងទន្លេដានូប និងទន្លេមេគង្គ។ គំនិតផ្តួចផ្តើមនេះ ជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងដ៏មានតម្លៃ ក្នុងការតភ្ជាប់តំបន់ រវាងតំបន់អាស៊ី និងតំបន់អឺរ៉ុប។ “យើងគួរតែខិតខំស្តារឡើងវិញនូវអរិយធម៌ដ៏សម្បូរបែបទាំងនេះ ដើម្បីតភ្ជាប់អរិយធម៌របស់យើងឱ្យមានភាពស៊ីជម្រៅថែមទៀត ដើម្បីបន្តកសាងសហថាមវន្ត សំដៅរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរតំបន់ ព្រមទាំងជំរុញការយល់ដឹងពីគ្នាទៅវិញទៅមកឱ្យកាន់តែល្អប្រសើរផងដែរ” នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូដទៃទៀត និងឯកឧត្តម ហ្សូលតាន់ វ៉ាចដា ព្រមទំាងសហការី បានពិភាក្សាគ្នាដោយបើកចំហរ ការជឿជាក់ និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក លើបញ្ហាអន្តរជាតិ នយោបាយ សន្តិភាព ពិសេសការចែករំលែកការងាររដ្ឋសភា ដែលជាស្ថាប័នតំណាងឱ្យពលរដ្ឋជាមួយគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឱ្យការងាររដ្ឋសភាប្រទេសនីមួយៗ បម្រើពលរដ្ឋកាន់តែសកម្ម មានប្រសិទ្ធភាព និងឆ្លើយតបបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ៕









-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS6 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត