ព័ត៌មាន
ឯកឧត្តម ចាយ បូរិន ៖ គុណតម្លៃស្នូលព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់ក្នុងយន្តការ រក្សាសន្តិភាព ក្នុងតំបន់ និងពិភពលោក ហើយជាផ្នែកមួយចូលរួមធ្វើឱ្យតំបន់ មេគង្គ ក្លាយជាគំរូនៃការទំនាក់ទំនង ការច្នៃប្រឌិត និងវិបុលភាព
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមមូលបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ដែលបានរៀបចំឡើងដោយក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈ នៅសណ្ឋាគារកាំបូឌីយ៉ាណា នារសៀលថ្ងៃអង្គារ ៧កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដោយមានការយាង និមន្ត និងអញ្ញើញចូលរួមពីសំណាក់ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈប្រតិភូនៃប្រទេសឡាវដឹកនាំដោយឯកឧត្តម ខឿងខឹម កែវនូចាន់ អនុរដ្ឋមន្ត្រី និងជានាយករងទីស្តីការនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូវៀតណាម ដឹកនាំដោយ ឯកឧត្តម ងៀន ហាយជុង អនុរដ្ឋមន្ត្រី ក្រសួងកិច្ចការជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ចាយ បូរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ សមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់ ដែលបានចូលរួមចែករំលែកនូវចំណេះដឹង និងបទពិសោធជាច្រើនយ៉ាងសកម្ម ប្រកបដោយភាពរស់រវើក ញ៉ាំងឱ្យកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា ទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់តាមការរំពឹងទុក។ ហើយបានអនុម័តសេចក្តីប្រកាសរួម បង្ហាញអំពីយន្តការការពារ និងការលើកកម្ពស់បេតិកភណ្ឌព្រះពុទ្ធសាសនា ដោយសង្កត់ធ្ងន់លើការរក្សាបាននូវទីកន្លែងវប្បធម៌ ទីសក្ការៈបូជា ការលើកកម្ពស់ការអប់រំ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថលសម្រាប់ការអប់រំ ការចែករំលែកនូវគុណតម្លៃពុទ្ធសាសនា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសហគមន៍ពុទ្ធសាសនាក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម តាមរយៈការរៀបចំព្រឹត្តិការណ៍រួមគ្នា ការចែករំលែកធនធាន និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចតាមពុទ្ធសាសនមាគ៌ា ការរក្សាភាពសុខដុមរមនា ព្រមទាំងការពង្រឹងកិច្ចសន្ទនាអន្តរជំនឿ ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ។
ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាលើកទី៣នេះ នឹងក្លាយជាកាលានុវត្តភាពសម្រាប់គណៈប្រតិភូទាំងបីប្រទេស យកសេចក្តីប្រកាសរួម បន្តដាក់ចេញជាផែនការសកម្មភាពអាទិភាពជាក់ស្តែង សម្រាប់ប្រទេសរៀងៗខ្លួន ដើម្បីបន្តថែរក្សាសុខដុមនីយកម្មព្រះពុទ្ធសាសនា ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ប្រកៀកស្មារគ្នាអភិវឌ្ឍព្រះពុទ្ធសាសនា នៅក្នុងប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម និងពិភពលោក ក្រោមដំបូលសុខសន្តិភាព និងសុខដុមនីយកម្ម។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមសម្តែងការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ជូនចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូ និងសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដ៏មានសារៈសំខាន់ ជាតម្លៃប្រវត្តិសាស្ត្រ កាលពីថ្ងទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព។ នេះជាជោគជ័យដ៏ត្រចះត្រចង់ផ្នែកការទូត និងជាការបង្ហាញនូវឆន្ទៈដ៏មុតមាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារសន្តិភាព ស្ថិរភាព និងផលប្រយោជន៍ជាតិ តាមរយៈការចរចានិងដោះស្រាយបញ្ហាដោយសន្តិវិធី។ ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានខិតខំប្រឹងប្រែងដើម្បីគាំទ្រសន្តិភាពរវាងកម្ពុជា-ថៃ ក្នុងនោះក៏មានការសម្របសម្រួលស្វែងរកសន្តិភាព ពីថ្នាក់ដឹកនាំអាស៊ាន ចិន និងប្រទេសដៃគូនានា៕
អត្ថបទ រដ្ឋា













-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប