ព័ត៌មាន
ឯកឧត្តម វង សូត ថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងសន្និសីទសភាអន្តរជាតិ រំលឹកខួបលើកទី៣០ឆ្នាំ នៃការអនុម័តរដ្ឋធម្មនុញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់
ស្ថិតនៅក្នុងសាលប្រជុំពេញអង្គនៃរដ្ឋសភាសាធារណរដ្ឋអាស៊ែបៃហ្សង់ (Milli Majlis) ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “រដ្ឋធម្មនុញ្ញជាមូលដ្ឋានគ្រឹះនៃឯករាជ្យភាព និងអធិបតេយ្យភាព ក្នុងពិភពលោកសហសម័យ” ដើម្បីរំលឹកខួបលើកទី ៣០ឆ្នាំនៃការអនុម័តរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋអាស៊ែបៃហ្សង់។
ឯកឧត្តម បានថ្លែងអបអរសាទរចំពោះរដ្ឋសភា និងប្រជាជនអាស៊ែបៃហ្សង់ ចំពោះ សមិទ្ធផលដ៏ត្រចះត្រចង់ទាំងឡាយ និងជូនពរឱ្យអាស៊ែបៃហ្សង់ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរុងរឿងជានិរន្តរ៍តទៅ។ ឯកឧត្តម ក៏បានសម្តែងការស្ងើចសរសើរចំពោះការដឹកនាំដ៏អង់អាចក្លាហានរបស់ ឯកឧត្តមប្រធានាធិបតី អ៉ីលហាម អាលីយ៉េវ ដែលបានដឹកនាំប្រទេសជាតិសម្រេចបាននូវសន្តិភាព តាមរយៈកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់ និងបានស្ដារឡើងវិញនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់សាធារណរដ្ឋអាស៊ែបៃហ្សង់ និងកំពុងជំរុញឱ្យអាស៊ែបៃហ្សង់ក្លាយជាតួអង្គមួយដ៏សំខាន់នៅលើឆាកអន្តរជាតិ។
ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា បានជម្រាបទៅកាន់អង្គសន្និសីទថា កម្ពុជា និងអាស៊ែបៃហ្សង់ មានប្រវត្តិសាស្ត្រស្រដៀងគ្នាក្នុងការតស៊ូស្វែងរកសុខសន្តិភាព និងឯករាជ្យភាពជាតិ ដោយបានឆ្លងកាត់ការលំបាកយ៉ាងច្រើន ទម្រាំទទួលបានឯករាជ្យ និងសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ។
ឯកឧត្តម សង្កត់ធ្ងន់ថា ពាក្យ «អរគុណសន្តិភាព” បានក្លាយជាគុណតម្លៃពុំអាចកាត់ថ្លៃបានរបស់ប្រជាពលរដ្ខខ្មែរ ដែលគេតែងនិយាយទូទាំងប្រទេស។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន ដែលសណ្តាប់ធ្នាប់ពិភពលោក មានការប្រែប្រួល ធ្វើឱ្យអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា មិនខុសពីប្រមួយចំនួនទៀតទេ គឺកំពុងរងការគំរាមកំហែង និងរំលោភបំពានពីប្រទេសជិតខាង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា បានថ្លែងអំណរគុណប្រធានាធិបតី ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសម្របសម្រួល និងជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ តុលាកន្លងទៅនេះ បន្ទាប់ការផ្ទុះអាវុធរយៈពេល ៥ថ្ងៃ និងការប្រឈមមុខគ្នាអស់ជាច្រើនខែ នៅតាមតំបន់ព្រំដែន។
ឯកឧត្តម បន្តលើកឡើងថា ការចុះខ្សោយនៃប្រព័ន្ធពហុភាគីនិយមម នាំឱ្យមានគំនិតថា «អំណាចក្លាយជាសិទ្ធិ អ្នកខ្លាំងអាចធ្វើអ្វីដែលពួកគេចង់ ខណៈអ្នកខ្សោយត្រូវ តែរងគ្រោះដោយស្ងៀមស្ងាត់”។ ដូចនេះ យើងត្រូវតែរួមគ្នាថែរក្សាប្រព័ន្ធពហុភាគីនិយមដែលផ្អែកលើច្បាប់ និងទប់ស្កាត់នូវគោលគំនិតទាំងឡាយណា ដែលគំរាមកំហែងដល់សន្តិភាព សាមគ្គីភាព និងវិបុលភាពរួមរបស់ប្រជាជាតិ និងប្រជាជនយើង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត គូសបញ្ជាក់នូវគោលការណ៍ដ៏សំខាន់ ជូនអង្គសន្និសីទថា រដ្ឋឯករាជ្យទាំងអស់ ទោះតូចឬធំ ខ្លាំងឬខ្សោយ គឺមានកិត្យានុភាពស្មើគ្នានៅលើឆាកអន្តរជាតិ និងមិនគួរត្រូវបានរំលោភបំពាន ឬគំរាមកំហែង ពីរដ្ឋណាមួយផ្សេងឡើយ។ មានតែការគោរពឯករាជ្យភាព និងអធិបតេយ្យភាពគ្នាប៉ុណ្ណោះ ទើបជាមូលដ្ឋានគ្រឹះធានាវឌ្ឍនភាពជាតិ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយសមភាព មិត្តភាព និងផលប្រយោជន៍រួម៕
-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ