ព័ត៌មាន
អនុប្រធានទី២ រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការសន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភាកម្ពុជា អមដោយ ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការទី៦ នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ និង ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការសន្និសីទសភាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្រោមមូលបទ “រដ្ឋធម្មនុញ្ញជាមូលដ្ឋានគ្រឹះនៃឯករាជ្យភាព និងអធិបតេយ្យរបស់រដ្ឋ ក្នុងពិភពលោកសហសម័យ”។
សន្និសីទសភាអន្តជាតិនេះ ត្រូវបានរៀបចំឡើង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅវិមានរដ្ឋសភានាទីក្រុងបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័នអន្តរសភា ប្រមាណ ២៥ប្រទេស/ស្ថាប័ន។
ថ្លែងបើកសន្និសីទ លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានបញ្ជាក់ថា ឆ្នាំ២០២៥ ត្រូវបានប្រកាសជា “ឆ្នាំនៃរដ្ឋធម្មនុញ្ញ និងអធិបតេយ្យ” នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលប្រជាជនទូទាំងប្រទេស រំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញ និងខួបលើកទី៥ នៃជ័យជំនះរបស់ប្រទេសក្នុងសង្គ្រាមស្នេហាជាតិផងដែរ។
លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានជម្រាបអង្គសន្និសីទ អំពីដំណាក់កាលនៃការតស៊ូស្វែងរកសន្តិភាព ឯករាជ្យភាព រហូតកសាងបាននូវបូរណភាពទឹកដី របស់អាស៊ែបៃហ្សង់។ រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលបានអនុម័តនៅក្នុងឆ្នាំ១៩៩៥ ដែលបានតាក់តែងឡើងតាមគោលការណ៍នីតិរដ្ឋ និងប្រជាធិបតេយ្យ បានធានានូវសន្តិភាព អធិបតេយ្យ និងបូរណភាព របស់ប្រទេសអាស៊ែបៃហ្សង់។
លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានគូសបញ្ជាក់ថា សន្និសីទសភាអន្តរជាតិនេះ ជាវេទិកាចែក រំលែកនូវបទពិសោធន៍នៃការកសាង និងការអនុវត្តគោលការណ៍រដ្ឋធម្មនុញ្ញ នៅក្នុងបណ្តាប្រទេសនីមួយៗ។ លោកជំទាវជឿជាក់ថា សន្និសីទនេះ ក៏នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាមកពីតំបន់ផ្សេងៗគ្នាផងដែរ។ លោកជំទាវ សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ និងការទូតសភា ដើរតួនាទីសំខាន់ក្នុងការដោះស្រាយជម្លោះ និងបញ្ហាប្រឈមនានា ដើម្បីឈានទៅរក្សាបានសន្តិភាព រវាងរដ្ឋនិងរដ្ឋ។
សន្និសីទសភាអន្តរជាតិ ជាប្រវត្តិសាស្រ្តនេះ ក៏មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញត្តិ និងភ្ញៀវកិត្តិយស ដើម្បីចែករំលែកទស្សនៈស្តីពីមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញ និងបទពិសោធន៍ក្នុងការការពារឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដីរៀងៗខ្លួន៕
-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ