ព័ត៌មាន
កម្ពុជា-កាណាដា ប្តេជ្ញាពង្រីងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីភាពរីកចម្រើននៃប្រទេសទាំងពីរ
តូរ៉ុនតូ៖ កម្ពុជា-កាណាដា បានបង្ហាញនូវកាប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រីងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមគ្នាពង្រីកលំហពាណិជ្ជកម្ម ការវិនិយោគ និងផលប្រយោជន៍ទៅវិញទៅមក ប្រកបដោយចីរភាព និងទំនុកចិត្ត ដើម្បីភាពរីកចម្រើនកាន់តែខ្លាំងក្លា រវាងប្រទេស ទាំងពីរ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Yasir Naqvi ជាសមាជិកសភា ប្រចាំ មណ្ឌលអូតាវ៉ា ក្នុងរដ្ឋធានីអូតាវ៉ា រដ្ឋអុនតារីយ៉ូ និងជាលេខាធិការសភាទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងរដ្ឋលេខាធិការទទួល បន្ទុកអភិវឌ្ឍន៍អន្តរជាតិ, ក្នុងជំនួបនាឱកាសនោះ បានប្រព្រឹត្តទៅដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយបានពិភាក្សាផ្តោតជា ចម្បងលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងតួនាទីរបស់កម្ពុជា នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ អាស៊ាន-កាណាដាផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងការកែលម្អបរិស្ថានធុរកិច្ច និងការលើកទឹកចិត្តវិនិយោគ តាមរយៈច្បាប់វិនិយោគថ្មី។ ឯកឧត្តម ក៏បានអញ្ជើញ វិនិយោគិនកាណាដា ឱ្យមកស្វែងយល់ពីសក្តានុពល បរិយាកាសវិនិយោគ និងពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជា ពិសេសលើវិស័យ បច្ចេកវិទ្យា ឧស្សាហកម្មបៃតង និងហេដ្ឋារចនាសម្ព័ន្ធ និងបានបង្ហាញនូវការគាំទ្ររបស់កម្ពុជា លើកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន-កាណាដា (ACAFTA) ដែលនឹងក្លាយជាកាតាលីករដ៏សំខាន់ សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរួមគ្នា។
ឯកឧត្តម Yasir Naqvi បានកត់សម្គាល់ពីការរីកចម្រើន នៃទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងកម្ពុជា ក៏ដូចជាបណ្តា ប្រទេសអាស៊ាននានា ជាពិសេសក្នុងបរិបទនៃការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់កាណាដា។
នៅថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Caroline Mulroney សមាជិកសភានៃរដ្ឋបាលខេត្តអុនតារីយ៉ូ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនិយាយភាសាបារាំង និងជាប្រធានក្រុមប្រឹក្សាភិបាលរតនាគារខេត្តអុនតារីយ៉ូ ក្នុងនោះឯកឧត្តមបានជម្រាបជូនអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតលើការទាក់ទាញការវិនិយោដោយផ្ទាល់ពីបរទេស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការកែលម្អបរិយាកាសធុរកិច្ច។
ជាការឆ្លើយតប, លោកជំទាវក៏បានបង្ហាញនូវការកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឲ្យកត់សម្គាល់របស់កម្ពុជា និងបានចែក រំលែកបទពិសោធន៍ ក្នុងការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងការលើកកម្ពស់ តម្លាភាពក្នុងវិស័យសាធារណៈនានា៕ អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប