ព័ត៌មាន
នាយកអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា សន្យាបន្តកិច្ចសហប្រតិបត្តិការរៀបចំផែនការកាត់បន្ថយគ្រោះមហន្តរាយនៅកម្ពុជា
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា សន្យាជួយលើកិច្ចសហប្រតិបត្តិការរៀបចំផែនកាត់បន្ថយគ្រោះមហន្តរាយទាំងគ្រោះរាំងស្ងួត និងទឹកជំនន់។
នារសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអនុញាតិឱ្យ លោកស្រី យ៉ុង ណានផាក នាយកអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា (WFP) ដើម្បីមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ជំនួបសម្តែងគួរសមនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ហង្ស សាមឿន អនុប្រធានទី២ (គ.ជ.គ.ម), ឯកឧត្តម អនុប្រធាន, ឯកឧត្តម ទីប្រឹក្សា (គ.ជ.គ.ម), ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ (គ.ជ.គ.ម) និងថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន (គ.ជ.គ.ម) និងសហការពី (WFP)។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមស្វាគមន៍ចំពោះវត្តមាននៃការចាប់ផ្តើមបេសកកម្មថ្មីរបស់លោកស្រី នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើសកម្មភាពនៃផែនការដែលអនុវត្តកន្លងមករួមគ្នា។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានកោតសរសើរដល់ថ្នាក់ដឹកនាំរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក និងសហការី ដែលតែងតែសហការជាមួយមន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការសិក្សាពីផែនការលើការងារគ្រោះមហន្តរាយដែលកម្ពុជាជួបប្រទះបញ្ហាប្រឈមជារៀងរាល់ឆ្នាំ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក បានផ្ដល់ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុលើដំណើរការការរៀបចំកសាង ផែនការនានាដែលរួមមាន ផែនការសកម្មភាពជាតិ សម្រាប់ការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ ផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយ តបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការ ប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា។
ឯកឧត្តម បញ្ជាក់ទៀតថា អង្គការកម្មវិធីស្បៀងអាហារពិភពលោក បានសហការគាំទ្រលើដំណើរការពង្រឹងសមត្ថភាពការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតាមរយៈការធ្វើលំហាត់ សាកល្បងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ តាមរាជធានីខេត្ត ដែលនេះជាសកម្មភាពដ៏សំខាន់រួមចំណែកក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្ត្រី លើកឡើងថា កិច្ចសហប្រតិបត្តិការបន្តទៅមុខដែលត្រូវរួបរួមគ្នានោះ គឺការគាំទ្រពីអង្គការកម្មវិធីស្បៀងអាហារពិភពលោក លើផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, បណ្តុះបណ្តាលឡើងវិញដល់មន្ត្រីថ្នាក់ក្រោមជាតិលើការអនុវត្តប្រើប្រាស់ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ នៅទូទាំង ២៥ រាជធានីខេត្ត និងរៀបចំលំហាត់សាកល្បងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ដើម្បីធានាការអនុវត្ថការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយអនុឡោមតាមនីតិវិធីស្តង់ដាររបស់រាជធានី-ខេត្ត។
ជាការឆ្លើយតប លោកស្រី នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា បានគាំទ្រពេញទំហឹងចំពោះសកម្មភាពកន្លងមក ដែលធ្វើឱ្យការងារគ្រោះមហន្តរាយកាន់តែឆ្លើយតបទាន់សភាពការណ៍ដែលប្រែប្រួលឥតឈប់ឈរ។
លើសពីនេះ លោកស្រី នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា បានសន្យាថានឹងរួមចំណែកជួយដល់កម្ពុជាលើផែនការសកម្មភាពកាត់បន្ថយបញ្ហាគ្រោះមហន្តរាយ ទាំងរាំងស្ងួត និងទឹកជំ់នន់តាមបណ្តាខេត្ត នាពេលខាងមុខ។
បន្ថែមលើនេះ លោកស្រីនាយិកា បន្ថែមថា អង្គការកម្មវិធីស្បៀងអាហារពិភពលោក ក៏បានពិនិត្យឃើញថាការប្រើប្រាស់បច្ចេកវិទ្យា គឺមានសារៈសំខាន់ដល់ផែនការសកម្មភាពពាក់ព័ន្ធនានា ក្នុងការការកាត់បន្ថយបញ្ហាគ្រោះមហន្តរាយដែលតែងកើតឡើងទាំងសកលលោក និងតំបន់៕ ដោយ ៖ ឧត្ដម










-
ព័ត៌មាន1 week agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoសម្តេចធិបតី អំពាវនាវពលរដ្ឋបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែរឹងមាំដើម្បីកសាងជាតិឱ្យខ្លាំង