ព័ត៌មាន
ធនាគារជាតិផ្សព្វផ្សាយអំពីការសន្សំប្រាក់ ដើម្បីបង្កើនចំណេះដឹង និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ
កំពត: ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយអំពីការសន្សំប្រាក់ ដើម្បីបង្កើនចំណេះដឹងហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ ការរក្សា ស្ថិរភាពហិរញ្ញវត្ថុគ្រួសារ ផ្សព្វផ្សាយវប្បធម៌សន្សំ លើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល និងផ្លូវការស្របច្បាប់ ដើម្បីបង្កើន ទំនុកចិត្តក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ និងការពារសុវត្ថិភាព។
ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី“ទិវាសន្សំអាស៊ាន”
ក្រោមប្រធានបទ «សន្សំប្រាក់ដោយភាពឆ្លាតវៃ សន្សំប្រាក់ដោយក្តីស្រលាញ់» នៅខេត្តកំពត ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះថា ការសន្សំប្រាក់ គឺជាវិធីការពារហិរញ្ញវត្ថុសំខាន់មួយ ដែលជួយឲ្យយើងពេលមានបញ្ហា ឬតម្រូវការបន្ទាន់។ ការសន្សំក៏ជាផ្នែកនៃការ គ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីធានាសុវត្ថិភាព បង្កើនទ្រព្យសម្បត្តិ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ យើងអាចសន្សំប្រាក់តាមរយៈវិធីផ្សេងៗ ដូចជា កូនជ្រូក ទូដែក ឬនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ដែលមានសុវត្ថិភាព និងទុកចិត្តបាន។ ការដាក់ប្រាក់សន្សំនៅគ្រឹះ ស្ថានផ្លូវការមានអត្ថប្រយោជន៍ដូចជា៖ ផ្តល់សុវត្ថិភាពក្នុងការថែរក្សាប្រាក់ ទទួលបានការពារតាមផ្លូវច្បាប់ ទទួលបានការប្រាក់បន្ថែម និងអាចដកបានគ្រប់ពេលគ្រប់ទីកន្លែងតាមតម្រូវការ។ លើសពីនេះទៅទៀតការសន្សំជាមួយគ្រឹះស្ថានផ្លូវការ គឺអាចជួយគាំទ្រដល់ការ ប្រមូលផ្តុំមូលធនសម្រាប់វិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
ឯកឧត្តម បន្ថែមថា ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាខេត្ត-ក្រុងនានា ចំណែក ឆ្នាំ២០២៥នេះ បានជ្រើសរើសយកប្រធានបទ «សន្សំប្រាក់ដោយភាពវៃឆ្លាត សន្សំប្រាក់ដោយក្តីស្រលាញ់» ដោយមានគោលដៅ សំខាន់ៗដូចជា៖ បង្កើនចំណេះដឹងហិរញ្ញវត្ថុ និងលើកទឹកចិត្តក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុគ្រួសារ ផ្សព្វផ្សាយវប្បធម៌សន្សំ ស្មារតីសន្សំប្រាក់ដោយសេចក្ដីស្រឡាញ់ ដែលជាទំនួលខុសត្រូវសម្រាប់ថ្ងៃអនាគត និងលើកកម្ពស់ការប្រើ ប្រាស់សេវាហិរញ្ញវត្ថុឌីជីថលនិងផ្លូវការស្របច្បាប់ ដើម្បីបង្កើនទំនុកចិត្តក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ និងការពារសុវត្ថិភាព។
ឯកឧត្តម លើកឡើងបន្តថា បញ្ហានេះធនាគារជាតិនៃកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងស្ថាបនជាតិ-អន្តរជាតិនានា ដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ យ៉ាងប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវ ជាពិសេសសម្រាប់កុមារ ស្ត្រី និងប្រជាពលរដ្ឋនៅជនបទ។ ក្រៅពីនេះធនាគារជាតិ ដែលជា អាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារ ក៏បានពង្រឹងការត្រួតពិនិត្យ លើការអនុវត្តបទប្បញ្ញត្តិ និងការពារអតិថិជន ដើម្បីរក្សាស្ថិរភាពប្រព័ន្ធ ធនាគារ និងបង្កើនទំនុកចិត្តសាធារណៈក្នុងការដាក់ប្រាក់សន្សំនៅគ្រឹះស្ថានផ្លូវការ ជៀសវាងការទុកប្រាក់នៅផ្ទះ ដែលអាចប្រឈម នឹងហានិភ័យដូចជា ការបាត់បង់ ចោរកម្ម ឬអគ្គិភ័យ។
សូមបញ្ជាក់ថា ទិវាសន្សំអាស៊ាននេះ ត្រូវបានរៀបចំដោយគណៈកម្មការបរិយាបន្នហិរញ្ញវត្ថុអាស៊ាននៅឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ វប្បធម៌សន្សំ និងការយល់ដឹងអំពីសារៈសំខាន់ នៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ការផ្តួចផ្តើមនេះ ស្របតាមទិវាសន្សំពិភពលោក ដែលជាទស្សនៈរបស់អ្នកសេដ្ឋកិច្ចជនជាតិអ៊ីតាលី ឈ្មោះ Filippo Ravizza ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការសន្សំ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីជៀសវាងវិបត្តិហិរញ្ញវត្ថុ៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 day agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន