ព័ត៌មាន
កម្ពុជាត្រៀមចាប់ផ្តើមដកអាវុធធុនធ្ងន់ តាមព្រំដែនជាមួយថៃ ក្រោមការត្រួតពិនិត្យរបស់អ្នកសង្កេតការណ៍អាស៊ាន (AOT)
បន្ទាយមានជ័យ៖ នៅម៉ោង១៨ល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាបានសម្រេចកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ចេញពីព្រំដែនកម្ពុជា-ថៃជាផ្លូវការ បន្ទាប់ពីមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។
ការដក និងកែសម្រួលអាវុធធុនធ្ងន់ ចេញពីតំបន់ព្រំដែននេះ មានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលត្រូវបានចាត់ទុកថា ជាជំហានវិវត្តន៍ដ៏សំខាន់មួយសម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសទាំងពីរថា សន្តិភាពនៅតែអាចមានដរាបណាប្រជាជាតិនានាមានសេចក្តីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា។យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ការកែសម្រួលអាវុធធុនធ្ងន់រួមមាន៣ ប្រភេទ នឹងប្រព្រឹត្តទៅជាដំណាក់កាល ដែលចាប់ផ្តើមដំណើរការ នឹងមានរយៈពេលចំនួន ៣ដំណាក់កាល មានរយៈពេលសរុប ៩សប្តាហ៍ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយគ្រប់ដំណាក់កាលសុទ្ធត្រូវមានអ្នកសង្កេតការណ៍អាស៊ាន AOT ចូលរួមសង្កេត និងផ្ទៀងផ្ទាត់ ដើម្បីធានានូវតម្លាភាព។
សូមរំលឹកថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ បានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសហប្រធានមាន ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ និងចូលរួមសង្កេតការណ៍ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសថៃ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង តាមស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការ ព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងតាមរយៈស្មារតី និងគោលការណ៍នៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមនៃប្រទេសទាំងបួន ក្នុងការជំរុញឱ្យមានតម្លាភាព ការកសាងទំនុកចិត្ត និងការគ្រប់គ្រងជំហរយោធាក្នុងតំបន់ដែលប្រកបដោយទំនួលខុសត្រូវ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា




















-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 day agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន