ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ជំរុញឱ្យសិស្សានុសិស្សប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាធនធានមនុស្សល្អសម្រាប់សង្គមជាតិ
មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល បានជំរុញឱ្យសិស្សានុសិស្សត្រូវបន្តប្រឹងប្រែងរៀនសូត្រឱ្យបានច្បាស់ លាស់ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គម ជាតិ ដោយសារកម្ពុជា កំពុងត្រូវការកម្លាំងពលកម្មបែបចំណេះដឹងយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
ឯកឧត្តម ហេង រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែកពេលថ្លែងបើកបវេសន កាលឆ្នាំសិក្សា២០២៥-២០២៦នៅក្នុងវិទ្យាល័យហ៊ុន សែន កំពង់ភ្នំនិងប្រគល់រង្វាន់ដល់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលងថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៥ និង លោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ ទូទាំងស្រុកលើកដែកបានជំរុញឱ្យសិស្សានុ សិស្សត្រូវបន្តប្រឹងប្រែងរៀនសូត្រឱ្យបានច្បាស់លាស់ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ ដោយសារកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មបែបចំណេះដឹងយ៉ាងច្រើនសន្ធឹកសន្ធាប់។
ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំតាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្រ្តបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកប ដោយប្រសិទ្ធភាពខ្ពស់អភិបាលកិច្ចល្អនិងមានគណនេយ្យភាពចំពោះប្រជា ជន និងសហគមន៍ដោយពង្រឹងអភិបាលកិច្ចសាលារៀន និង ការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរកការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើងប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រកុលធីតាខ្មែរ និងជាទំពាំងស្នងឬស្សីរបស់ជាតិ ។
សូមជម្រាបថា នៅទូទាំងស្រុកលើកដែកមានសិស្សថ្នាក់ទី១២ ចំនួន ៥៣០ នាក់ (ស្រី ២៩៣នាក់) មកពីវិទ្យាល័យចំនួន ៣ បានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះជាលទ្ធផល វិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ សិស្សជាប់និទ្ទេសAចំនួន៧នាក់, វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែនពាមរាំងជាប់ និទ្ទេស A ចំនួន ៤នាក់ (ស្រី ២ នាក់), វិទ្យាល័យ សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុនសែនក្អមសំណរសិស្សប្រឡងជាប់និទ្ទេស A ចំនួន១នាក់ (ស្រី ១នាក់)៕ អត្ថបទ.ភារម្យ












-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)