ព័ត៌មាន
មូលនិធិអាកាសធាតុបៃតង ផ្ដល់ថវិកា៩.៨លានដុល្លារ ដល់កម្ពុជាសម្រាប់ការងារឆ្លើយតប បញ្ហាប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ មូលនិធិអាកាសធាតុបៃតង (GCF) បានផ្ដល់ថវិកាប្រមាណ ៩.៨លានដុល្លារអាមេរិក ទៅដល់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) សម្រាប់អនុវត្តការងារឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា បានឲ្យ ដឹងថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំលើកទី៤៣ របស់ក្រុមប្រឹក្សាមូលនិធិអាកាសធាតុបៃតង គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (LGCC-3) ត្រូវបានអនុម័តជាផ្លូវការ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដែលទស្សនវិស័យគម្រោងនេះ ដើម្បីបញ្ជ្រាបការឆ្លើយតបការទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យសំខាន់ៗដូចជាកសិកម្ម សុខាភិបាល ទឹក និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការពារសហគមន៍ដែលងាយរងគ្រោះបំផុតនៅកម្ពុជា ។
ប្រភពបានបន្តថា គម្រោងនេះនឹងជួយគាំទ្របច្ចេកទេស ធនធាន និងសមត្ថភាព ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបញ្ជ្រាបការបន្ស៊ាំខ្លួន ទៅនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងដំណើរការកសាងផែនការ និងថវិកាសម្រាប់វិនិយោគ ស្របសកម្មភាពបន្សុំាដែលលើកឡើង ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ នៅសហគមន៍មូលដ្ឋាន ។
ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធាននៃលេខាធិការដ្ឋាន គ.ជ.អ.ប. និង ជានាយកគម្រោង LGCC-3 បានថ្លែងថា ថវិកាដែលទទួលបានពីមូលនិធិអាកាសធាតុបៃតង គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីជាច្រកឱ្យមានហិរញ្ញប្បទាន សម្រាប់ការកសាងនូវសមត្ថភាព ជំនួយបច្ចេកទេស និងវិនិយោគក្នុងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ នៅថ្នាក់មូលដ្ឋាន ដើម្បីធ្វើឱ្យមានការវិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងការកសាងនូវភាពធន់នឹងអាកាសធាតុ។ ត្បិតកម្ពុជាកំពុងវិវត្តន៍ខ្លួនចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួចក៏ពិតមែន ប៉ុន្តែនៅមានបណ្ដាខេត្តនានាដែលនៅតែបន្តជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន តួយ៉ាងដូចជាភាពក្រីក្រ និងភាពងាយរងគ្រោះ ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ។
លោក HEMANT Mandal ប្រធាននាយកដ្ឋានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក មូលនិធិអាកាសធាតុបៃតង លើកឡើងថា “គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣នេះ ជាគម្រោងដំបូងបង្អស់របស់ គ.ជ.អ.ប.ដែលទទួលបានឱកាសបង្ហាញពីការប្តេជ្ញាចិត្តក្នុងកិច្ចប្រជុំលើកទី៤៣ របស់ក្រុមប្រឹក្សាភិបាល នៃមូលនិធិអាកាសធាតុបៃតង ក្នុងការទទួលយកគម្រោងមកអនុវត្ត ដើម្បីពង្រឹងភាពជាម្ចាស់ និងជំរុញលើកកម្ពស់ផែនការបន្ស៊ាំ ដោយដឹកនាំ និងអនុវត្តផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការធានាដល់ការបង្កើនភាពធន់នឹងអាកាសធាតុ ក្នុងវិស័យកសិកម្ម ទឹក សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញឱ្យកម្ពុជា ឈានឆ្ពោះរកភាពធន់ បរិយាបន្ន ចីរភាពទៅអនាគតសម្រាប់ទាំងអស់គ្នា ។
លោកបន្តថា ទន្ទឹមនេះ LGCC-3 នឹងគាំទ្រដល់ការចូលរួមក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ការធ្វើផែនការបង្ការហានិភ័យទុកជាមុន ការអនុវត្ត និងតាមដានការវិនិយោគ ដែលអាចបន្ស៊ាំនឹងអាកាសធាតុនៅមូលដ្ឋាន រួមទាំងការបញ្ចូលជាប្រព័ន្ធ ដល់ការសម្របសម្រួលការវាយតម្លៃមូលនិធិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុផ្អែកលើលទ្ធផលនៃការអនុវត្ត ដោយចូលរួមអនុវត្តយន្តការបែងចែកហិរញ្ញប្បទានអាកាសធាតុពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិ ។ សរុបជារួម LGCC-3 នឹងត្រួសត្រាយផ្លូវ សម្រាប់បញ្ចូលជាប្រព័ន្ធ នៃភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ទៅក្នុងផែនការអភិវឌ្ឍនៅមូលដ្ឋាន ដើម្បីបង្កើនការវិនិយោគ ដែលសមស្របទៅនឹងអាកាសធាតុនៅរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា ៕
អត្ថបទ បាន សុខរិទ្ធិ












-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង