ព័ត៌មាន
រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលថវិការដ្ឋឆ្នាំ២០២៦ ក្នុងរង្វង់ ៣២,៧ ទ្រីលានរៀល ត្រូវជាង ១៥% នៃ ផសស
រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលសរុបថវិការដ្ឋឆ្នាំ២០២៦ ក្នុងរង្វង់ ៣២,៧ ទ្រីលានរៀល សមមូលនឹងប្រមាណ ៨,១ ប៊ីលាន ដុល្លារអាម៉េរិក ត្រូវជាង ១៥% នៃ ផសស ដោយមានគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋ ឲ្យបានស្មើនឹង ១៤,៥៦% នៃ ផសស។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងសិក្ខា សាលា ស្ដីពីការស្វែងយល់អំពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ចំណូលសរុបថវិការដ្ឋ ឬហៅថា ចំណូលសរុបថវិកាជាតិ ត្រូវបានគ្រោងចំនួនប្រមាណ ៣២,៧ ទ្រីលានរៀល សមមូលនឹងប្រមាណ ៨,១ ប៊ីលានដុល្លារអាម៉េរិក, ត្រូវជា ១៥,០៩% នៃ ផសស។ ឈរលើមូលដ្ឋាននេះ, ក្របខណ្ឌថវិកាឆ្នាំ២០២៦ មានគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋឲ្យបាន ស្មើនឹង ១៤,៥៦% នៃ ផសស។

ចំណែកចំណាយសរុបថវិការដ្ឋ ឬហៅថាចំណាយសរុបថវិកាជាតិវិញ, ត្រូវបានគ្រោងចំនួនប្រមាណ ៤០,៩ ទ្រីលានរៀល សមមូលនឹងប្រមាណ ១០,១ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ១៨,៨៥% នៃ ផសស, កើនឡើង ៧,៨% ធៀបនឹងច្បាប់ឆ្នាំ ២០២៥, ក្នុងនោះចំណាយចរន្តថវិការដ្ឋ ត្រូវបានគ្រោងចំនួន ២៧,៣ ទ្រីលានរៀល, សមមូលនឹងប្រមាណ ៦,៨ ប៊ីលានដុល្លារអាម៉េរិក ត្រូវជា ១២,៥៩% នៃ ផសស, កើនឡើង ៤,៨% ធៀបនឹងច្បាប់ឆ្នាំ២០២៥។

ចំណែកការកំណត់ពិតាននៃការខ្ចីវិញ នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ, រាជរដ្ឋាភិបាលគ្រោងធ្វើការខ្ចីក្នុងប្រទេស តាមរយៈការ បោះផ្សាយមូលបត្ររដ្ឋចំនួន ២,១ ទីលានរៀល, សមមូលនឹងប្រមាណ ៥២៤ លានដុល្លារអាម៉េរិក សម្រាប់ហិរញ្ញប្បទានលើចំណាយ វិនិយោគ និងរក្សាតុល្យភាពថវិកាជាតិ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលក៏បានកំណត់ទំហំនៃការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និង ដៃគូអភិវឌ្ឍន៍ ចំនួន ២,២៥ ប៊ីលានអេសដេអ៊ែ, សមមូលនឹងប្រមាណ ៣,១ ប៊ីលានដុល្លារអាម៉េរិក, កើនចំនួន ២២៥ លាន អេសដេអ៊ែ ពីឆ្នាំ២០២៥។

ជារួមថវិកាឆ្នាំ២០២៦, នៅក្នុងក្របខណ្ឌថវិការដ្ឋ ឬក្របខណ្ឌថវិកាជាតិ ដែលបូករួមនូវថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលអាចរក្សាអតិរេកថវិកាចរន្ត ឲ្យស្ថិតក្នុងកម្រិតប្រមាណ ១,៩៨% នៃផសស នៅឆ្នាំ២០២៦, ដែលជាលទ្ធផល, ឱនភាពសរុប ថវិកាថ្នាក់ជាតិ នឹងមានទំហំស្មើនឹង -៣,៧៦% នៃ ផសស ។ ក្នុងនោះ (ទី១), រាជរដ្ឋាភិបាលនឹងមានតម្រូវការហិរញ្ញប្បទាន ក្នុងទំហំ ៣,៧៦% នៃ ផសស, ត្រូវជាប្រមាណ ៨,២ ទ្រីលានរៀល, ដើម្បីបំពេញឱនភាពថវិកាជាតិ។ (ទី២). មានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ១,២៣% នៃ ផសស, ត្រូវជាប្រមាណ ២,៧ ទ្រីលានរៀល, សម្រាប់ការទូទាត់ប្រាក់ខ្ចី ដើម្បីរំលស់បំណុលសាធារណៈក្នុងប្រទេស និង ក្រៅប្រទេស; និង (ទី៣).មានតម្រូវការហិរញ្ញប្បទាន សម្រាប់ការបង្វិលសងលើអាករលើតម្លៃបន្ថែម ក្នុងទំហំ ០,២១% នៃ ផសស, ត្រូវជាប្រមាណ ៤៤៥ ប៊ីលានរៀលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 day agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន