ព័ត៌មាន
នាយឧត្តមសេនីយ៍ ទៀ សីហា៖រាជរដ្ឋាភិបាលចាត់ទុកវិស័យរក្សាសន្តិភាពជាស្នូលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ បានប្រាប់UNថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យរក្សាសន្តិភាពជាស្នូល នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការចូលរួមរក្សាសន្តិភាពនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមអន្តរជាតិក្នុងការខិតខំប្រឹងប្រែងរក្សាសន្តិភាពជាមួយប្រទេសដទៃ ខណៈកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ របស់ខ្លួនជិតមួយម៉ឺននាក់ហើយទៅកាន់ប្រទេសចំនួន១០នៅលើពិភពលោកនោះ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគី អង្គការសហប្រជាជាតិ លើជំនាញវិស្វកម្មគ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ និងសង្គ្រោះបន្ទាន់លើទីលាន ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជារដ្ឋសមាជិកតែងចាត់ទុកវិស័យរក្សាសន្តិភាពជាស្នូល នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការចូលរួមរក្សាសន្តិភាពនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមអន្តរជាតិក្នុងការខិតខំប្រឹងប្រែងរក្សាសន្តិភាពជាមួយប្រទេសដទៃ តាមសំណូពរជាក់ស្តែងរបស់អង្គការសហប្រជាជាតិ និងលទ្ធភាពរបស់ប្រទេសជាតិ លើកកម្ពស់កម្ពុជា កាន់តែសកម្មថែមទៀត ដោយស្មើសិទ្ធិស្មើភាពជាមួយប្រទេសនានានៅគ្រប់កិច្ចការក្នុងតំបន់ និងលើឆាកអន្តរជាតិ ដែលជាការចាំបាច់បំផុត និងកិច្ចអភិវឌ្ឍគ្រប់បែបយ៉ាង។
ឯកឧត្តមបានបន្ថែមថា ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំអភិវឌ្ឍន៍មធ្យោបាយសម្រាប់បំពាក់ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ពង្រឹងសមត្ថភាព និងលើកកម្ពស់លើគ្រប់វិស័យឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងបន្តហ្វឹកហ្វឺនដល់កងកម្លាំងក្នុងប្រព័ន្ធរៀបរយរក្សាសន្តិភាព។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា វគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគី អង្គការសហប្រជាជាតិ លើជំនាញវិស្វកម្មគ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ និងសង្គ្រោះបន្ទាន់លើទីលាន ឆ្នាំ២០២៥នេះ បានរៀបចំឡើងក្រោមការយកចិត្តទុកដាក់ និងមានទំនុកទុកចិត្តរបស់អង្គការសហប្រជាជាតិមកលើកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមកម្មវីធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ ដោយការចូលរួមពីសិក្ខាកាមជាតិ និងអន្តរជាតិ និងបង្រៀនដោយគ្រូយោធាចារ្យពហុជាតិ អូស្ត្រាលី កូរ៉េ។
បើតាមឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឲ្យដឹងថា គម្រោងភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ គឺជាគំនិតផ្តួចផ្តើមពីឯកឧត្តម ស៊ិនស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ដោយមានកិច្ចសហការគាំទ្រពី អង្គការសហប្រជាជាតិ ពីរដ្ឋាភិបាលជប៉ុន អូស្ត្រាលី និងពីសាធារណរដ្ឋកូរ៉េ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា វគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ នៅប្រទេសកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងបណ្តាប្រទេសសមាជិកត្រីភាគី តំបន់អាស៊ីប៉ាស៊ីហ្វិក។វគ្គហ្វឹកហ្វឺននេះជាលើកទី២ហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលមានរយៈពេល៦សប្តាហ៍ (គិតពីថ្ងៃទី១០ ខែវិច្ឆិកា រហូតដល់ថ្អៃទី១៩ ខែធ្នូ ឆ្នាំ២០២៥) ដោយឈរលើសរសរស្តុមចំនួន៣ រួមមាន៖ ជំនាញវិស្វកម្មគ្រឿងចក្រធុនធ្ងន់, ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ និងសង្គ្រោះបន្ទាន់លើទីលាន។ ការហ្វឹកហ្វឺនដោយមានសិក្ខាកាមចូលរួមមកពីបណ្តាប្រទេសចំនួន៧ មានជាអាទិ៍ កម្ពុជា ៣០នាក់, បង់ក្លាដេស ៥នាក់, ប៊ូតាន ៣នាក់, ឥណ្ឌូនេស៊ី ២នាក់, ណេប៉ាល់ ២នាក់, ហ្វីលីពីន ១នាក់ និងហ្វីជី ២នាក់៕
អត្ថបទ បាន ចក់











-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
PR NEWS21 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ