ព័ត៌មាន
សិក្ខាសាលាស្តីពី “យើងជាប្រតិបត្តិករសិល្បៈវប្បធម៌ រួមគ្នាទប់ស្កាត់និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀន”
ភ្នំពេញ ៖ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើកសិក្ខាសាលាស្តីពី “យើងជាប្រតិបត្តិករសិល្បៈវប្បធម៌ រួមគ្នាទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀន”, នៅទីស្តីការក្រសួងរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកស្រី ឆាយ ស្រីភ័ក្រ្ត អនុប្រធាននាយកដ្ឋាន បានមានប្រសាសន៍ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាការងារដែលអាចលុបបំបាត់បានទាំងស្រុងដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់ឯងនោះទេ គឺទាមទារការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ប្អូនៗនិស្សិត និងប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទើបអាចសម្រេចការងារនេះបាន។ ហេតុនេះហើយ បានជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជារៀងរាល់ឆ្នាំ ព្រមទាំងបានលើកជាផែនការសកម្មភាពប្រចាំឆ្នាំ ក្នុងការរៀបចំសិក្ខាសាលាបែបនេះ ក៏ដូចជាសកម្មភាពផ្សេងៗទៀតក្នុងការរួមចំណែកបញ្ជ្រាបការយល់ដឹងស្តីពីបញ្ហាគ្រឿងញៀន ជូនដល់មន្រ្តីរាជការក្រសួង សិល្បករសិល្បការិនី សិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅផងដែរ។
លោកជំទាវ ឡងឌី សាន់ណារ៉ា បានថ្លែងថា ការជួបជុំគ្នានាពេលនេះ គឺជាសក្ខីភាពមួយបានបង្ហាញឱ្យយើងឃើញយ៉ាងច្បាស់ថា កម្ពុជា បាននិងកំពុងស្ថិតក្នុងកាលៈទេសៈ ដែលមានសុខសន្តិភាពបរិបូរណ៍ មានប្រជាធិបតេយ្យពេញលេញ និងមានវឌ្ឍនភាពសង្គម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យមុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយការដឹកនាំប្រកបដោយថាមពល និងកំណត់គោលដៅ ច្បាស់លាស់ របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ ក្នុងគោលដៅធ្វើឱ្យមានកំណើន មានការងារ មានសមធម៌ មានប្រសិទ្ធភាព និងមានចិរភាពក្នុងសង្គមកម្ពុជា។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណនេះបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំក្រសួង ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំឱ្យមានកម្មវិធីផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ឱ្យយល់ដឹងពីការបង្ការ ទប់ស្កាត់អំពើជួញដូរគ្រឿងញៀន បង្កើតជាស្នាដៃថ្មីៗលើផ្នែកសិល្បៈ និងណែនាំអំពីរបៀបនៃការទាញយកកម្មវិធី App No Drug ដែលជាកម្មវិធីសម្រាប់រាយការណ៍នូវព័ត៌មាន ផ្សេងៗ ដែលបងប្អូនបានឃើញអ្នកប្រើប្រាស់ ឬជួញដូរគ្រឿងញៀនទៅកាន់សមត្ថកិច្ច ដើម្បីចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន។
សិក្ខាសាលាថ្ងៃនេះ មានការអញ្ជើញចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ ពាក់ព័ន្ធទៅនឹងប្រធានបទខាងលើដោយឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ក្រសួងមហាផ្ទៃ៕
អត្ថបទ រដ្ឋា

















-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS5 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន5 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន4 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត