ព័ត៌មាន
ព្រឹទ្ធសភាកម្ពុជាចាត់ទុកទង្វើទាហានថៃបាញ់ពលរដ្ឋខ្មែរ ជាអំពើព្រៃផ្សៃយង់ឃ្នង ថែមទាំងបំពានធម្មនុញ្ញស៊ាន និងអន្តរជាតិ
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈទង្វើនេះត្រូវបានព្រឹទ្ធសភាចាត់ទុកថាជាអំពើព្រៃផ្សៃយង់ឃ្នង និងថែមទាំងបានបំពានធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាដើម។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យព្រឹទ្ធកម្ពុជា ដែលបានចេញប៉ុន្មានម៉ោងក្រោយពីទាហានថៃបើកការបាញ់ប្រហារមកលើពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់ម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួស កាលពីរសៀលម្សិលមិញនេះបានលើកឡើងថា ទង្វើដ៏ព្រៃផ្សៃយង់ឃ្នងរបស់ទាហានថៃនេះ គឺជាការរំលោភបំពានយ៉ាងគឃ្លើនលើអធិបតយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ី អាគ្នេយ៍ (TAC)ជាដើម។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានលើកឡើងទៀតថា ទង្វើរបស់ទាហានថៃដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ជាពិសេសការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC)។ មួយវិញទៀតអំពើឈ្លានពានរបស់ថៃនេះ គឺជាការរំលោកយ៉ាងធ្ងន់ធ្ងរលើការទុកចិត្តគ្នាទៅវិញទៅមក និងជាការរំលោកបំពានដោយផ្ទាល់ទៅលើយន្តការ ដែលបានបង្កើតឡើងសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការ។
បើតាមសេចក្តីថ្លែងការណ៍ព្រឹទ្ធសភា ក៏បានកត់សម្គាល់ផងដែរថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ថៃបានប្រឌិតការចោទប្រកាន់មិនពិតជាបន្តបន្ទាប់ រួមទាំងការចោទប្រកាន់ពីបញ្ហាគ្រាប់មីន និងការគំរាមកំហែងតាមព្រំដែននានា ដើម្បីជាលេសបង្ហាញពីភាពត្រឹមត្រូវនៃអាកប្បកិរិយាអរិភាពរបស់ខ្លួនផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណា កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាង ដែលគ្មានមូលដ្ឋានអស់ទាំងនេះពីសំណាក់ភាគីថៃ។
អ្នកនាំពាក្យព្រឹទ្ធសភា បានបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំងដែលនៅក្នុងទំនាក់ទំនងរវាងប្រទេសជិតខាង ភាគីម្ខាង ហាក់ដើរតួជាតួសម្តែងផង និងជាអាជ្ញាកណ្ដាលផងជំនួសឱ្យការគោរពគោលការណ៍សមភាព និងការគោរពគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះថៃមិនត្រឹមតែបានប្រឌិតការចោទប្រកាន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានដើរតួនាទីជាចៅក្រម ជាគណៈវិនិច្ឆ័យ និងជាពេជ្ឈឃាតដោយខ្លួនឯង ដោយធ្វើការសម្រេចចិត្តថាអ្នកណាខុស និងអ្នកណាត្រូវ ជាឯកតោភាគីផងដែរ ។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ក៏បានចាត់ទុកថា ភាពក្រអឺតក្រទមរបស់ភាគីបែបនេះមិនសាកសមទាល់តែសោះ នៅក្នុងទំនាក់ទំនងអន្តរជាតិ ដែលស្ថិតនៅក្រោមគោលការណ៍ច្បាប់ កិច្ចសន្ទនា និងការគោរពគ្នាទៅវិញទៅមកនោះទេ។ ទន្ទឹមនោះដែរ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់សម្ដេច មហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃអស់ទាំងនោះ និងបញ្ជាក់ជាថ្មីនូវកាប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះសន្តិភាព ស្ថិរភាពក្នុងតំបន់ និងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងច្បាប់អន្តរជាតិ។ ព្រឹទ្ធសភាប្រកាន់ជំហរឯកភាពជាធ្លុងមួយយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។
យ៉ាងណាក៏ដោយអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា«កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាកររបស់ខ្លួនចំពោះសន្តិភាព កិច្ចសន្ទនា និងនីតិរដ្ឋ ប៉ុន្តែសូមព្រមានថា ការប៉ុនប៉ងបំផ្លាញសន្តិភាព ឬបង្កគ្រោះថ្នាក់ណាមួយដល់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ នឹងត្រូវជួបប្រទះនូវការការពារអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លាបំផុត ។ សន្តិភាពត្រូវតែការពារ ការពិតត្រូវតែលើកតម្កើង ហើយយុត្តិធម៌ត្រូវតែឈ្នះ»៕ អត្ថបទ បាន ចក់



-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន5 days agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន បានប្រាប់មិត្តបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនត្រឹមតែផ្ដាច់ការតភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៊ីផងដែរ
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
-
ព័ត៌មាន5 days agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង