ព័ត៌មាន
សមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ កំពុងពង្រឹងសមត្ថភាពផ្នែកច្បាប់ ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ
សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានបើកវគ្គបណ្ដុះបណ្ដាល អំពីច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ទៅដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល អំពីច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ (សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន) មានប្រសាសន៍ថា ផ្អែកលើកត្តាច្បាប់ សង្គម វប្បធម៌ និងការអភិវឌ្ឍ ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងជួយជនរងគ្រោះ គឺជាច្បាប់មួយដ៏សំខាន់ ក្នុងនោះជួយការពារសិទ្ធិជាមូលដ្ឋានដល់ប្រជាពលរដ្ឋ, ការពង្រឹងភាពសុខដុមរមនាក្នុងគ្រួសារ និងស្ថិរភាពសង្គម, ធានាយុត្តិធម៌ និងការទទួលខុសត្រូវ, គាំទ្រជនរងគ្រោះតាមរយៈជំនួយ និងសេវាកម្ម, លើកកម្ពស់សមភាពយេឌ័រ និងការអភិវឌ្ឍ និងចូលរួមចំណែកចំពោះសន្តិភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ។
ឯកឧត្តមបន្តថា ទោះបីជាច្បាប់នេះ មានសារៈសំខាន់ខ្លាំង ចំពោះសង្គមកម្ពុជាក្តី ក៏ការសិក្សាមួយចំនួន បានរកឃើញចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ក្នុងការអនុវត្ត ក្នុងនោះមានការយល់ដឹងពីច្បាប់មិនទាន់ទូលំទូលាយ, ការអនុវត្តច្បាប់មិនបានស៊ីសង្វាក់គ្នា, កិច្ចការពារជនរងគ្រោះ និងសេវាគាំទ្រមិនទាន់បានពេញលេញ, កង្វះការសម្របសម្រួលក្នុងចំណោមអ្នកពាក់ព័ន្ធ, ថវិកា និងធានធានមិនទាន់គ្រប់គ្រាន់ និងឧបសគ្គសង្គម និងវប្បធម៌។
ឯកឧត្តម សយ កុសល បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងការយល់ដឹងរបស់សិក្ខាកាម អំពីក្របខ័ណ្ឌច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដែលរួមមានគោលការណ៍ គោលបំណង និងបទប្បញ្ញត្តិសំខាន់ៗ នៃច្បាប់ ។ តាមរយៈការធ្វើឲ្យការយល់ដឹងនេះ កាន់តែស៊ីជម្រៅ ហើយមានលទ្ធភាពកាន់តែប្រសើរ ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ នៅក្នុងការងារប្រចាំថ្ងៃ និងនៅក្នុងសហគមន៍របស់ក្រុមប្រឹក្សាទាំងអស់។
គួរបញ្ជាក់ថា ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងចំណុចខ្វះខាត់ ក៏ដូចជាបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់នេះ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលតំណាងឲ្យក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅទូទាំងប្រទេស តែងតែផ្ដល់អាទិភាព ទៅលើការបណ្ដុះបណ្ដាលសមាជិករបស់ខ្លួន ក្នុងការអនុវត្តនូវច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕ អត្ថបទ៖ បាន សុខរិទ្ធិ










-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 day agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន