Connect with us

ព័ត៌មាន

មន្ត្រីក្រសួងមុខងារសាធារណៈជាង ៩៩% បានចូលរួមដោយផ្ទាល់ក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរបស់ខ្លួនដោយរលូន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមបទដ្ឋានគតិយុត្ត និងគោលការណ៍ដែលបានកំណត់។

ការធ្វើជំរឿនមន្ត្រីរយៈពេល ៣ថ្ងៃនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត នៃរចនាសម្ព័ន្ធចំណុះក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណជាង ៩៩% ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មានកិច្ចសហការល្អ និងពេញចិត្តចូលរួមក្នុងយុទ្ធនាការធ្វើជំរឿននេះ។

គួរបញ្ជាក់ថា ចំនួនថ្នាក់ដឹកនាំ និងមន្ត្រីដែលអវត្តមានមិនបានអញ្ជើញមកក្នុងពេលនេះ កើតមានដោយសារ ស្ថានភាពចាំបាច់នានា ដូចជាកំពុងសម្រាកព្យាបាលជំងឺធ្ងន់ធ្ងរនៅមន្ទីរពេទ្យ និងកំពុងបំពេញបេសកកម្ម និងស្ថិតក្នុងវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសជាដើម។ ទោះបីជាយ៉ាងនេះក្តី ស្ថានភាពទាំងនោះ សុទ្ធតែត្រូវបានកត់ត្រាទុក ដោយមានឯកសារផ្លូវការបញ្ជាក់ពីមូលហេតុត្រឹមត្រូវ ឬឯកសារអះអាងនានាដែលគណៈកម្មការអាចទទួលស្គាល់ និងទទួលយកបាន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia