ព័ត៌មាន
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ
តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ រួមមាន៖ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម, ឯកឧត្តម គោស៊ុ សារឿត, លោក ជំទាវ នូម សុភ័ណ, ឯកឧត្តម អ៊ី ឡុង, ឯកឧត្តម សេរី កុសល និងលោក កែវ ដារ៉ារស្មី អភិបាលរងស្រុកអូជ្រៅ នាព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ៤០០គ្រួសារ មកពីឃុំចំនួនពីរ គឺឃុំព្រៃចាន់ និងឃុំជោគជ័យ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅកន្លែងមានសុវត្ថិភាព នៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និង ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាតស៊ូ អត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំ និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្រ្គាមឈ្លានពានពីកងទ័ពសៀម។
ជាមួយគ្នានេះ សូមមេត្តាមានជំនឿជឿជាក់លើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការដោះស្រាយជម្លោះព្រំដែនប្រកបដោយពុទ្ធិបញ្ញាញាណឈ្លាសវៃប្រកាន់ខ្ជាប់នូវសន្តិភាព និងអហិង្សាជាស្នូលក្រោមម្លប់សន្តិភាព។
ឯកឧត្តម បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ គឺជាកម្លាំងមួយដ៏កក់ក្ដៅពោរពេញទៅដោយថាមពលរបស់រាជរដ្ឋាភិបាល និងបងប្អូនកងកម្លាំងប្រដាប់អាវុធដែលជាស្នូលនៃខឿនការពារជាតិមាតុភូមិយើង បូរណភាពដែនដី ស្ថិរភាពប្រកបដោយភាពអង់អាចក្លាហាន ហ៊ានលះបង់កម្លាំងកាយចិត្តអាយុជីវិតដើម្បីជាតិមាតុភូមិរុងរឿងនៃកម្ពុជាសន្តិសុខសង្គមជាតិ ស្ថិរភាពល្អផងដែរ។
ឯកឧត្តម បានបន្តថា ការចាកចោលភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរភៀសសឹកទៅកាន់ទីតាំងសុវត្ថិភាព ឬស្នាក់នៅតាមផ្ទះសាច់ញាតិនេះ ត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សាសាលារៀន និងប្រឈមការលំបាកជាច្រើនផ្សេងទៀត អនាម័យនិងប៉ះពាល់ផ្លូវចិត្តចំពោះពួកគាត់យ៉ាងធ្ងន់ធ្ងរ។
ស្ថិតក្នុងឱកាសនោះ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹកចំនួន៤០០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ម៉ី១កេស សារ៉ុង១ ក្រម៉ា១ ទឹកបរិសុទ្ធ១យួរ និងថវិកា ៥ម៉ឺនរៀលផងដែរ។
សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរចំនួន ៤០០គ្រួសារ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីមានការបាញ់ប្រហាររបស់កងទ័ពសៀមទៅលើជនស៊ីវិលខ្មែរស្លូតត្រង់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលបានបណ្តាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់បានសា្លប់ភ្លាមៗ នៅកន្លែងកើតហេតុ និងរងរបួសមានចំនួន ៣នាក់៕







-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង