ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ ត្រួតពិនិត្យសេចក្ដីព្រាងសៀវភៅណែនាំ ស្ដីពីការអភិវឌ្ឍ “ភូមិគំរូ”
នារសៀលថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងសៀវភៅណែនាំ ស្ដីពីការអភិវឌ្ឍ “ភូមិគំរូ” មុននឹងធ្វើការបោះពុម្ពលើកទី១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ជាថ្នាក់ដឹកនាំ និងលោក លោកស្រី មន្ដ្រីបច្ចេកទេសផងដែរ។
បន្ទាប់ពីអង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងចដោយល្អិតល្អន់ រួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសទាំងអស់ ដែលបានខិតខំរៀបចំឯកសារដ៏មានសារសំខាន់នេះ ដោយសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។
សូមជម្រាបជូនដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងដាក់ចេញនូវសៀវភៅណែនាំស្ដីពីការអភិវឌ្ឍ “ភូមិគំរូ” បោះពុម្ពលើកទី១ ដែលមានគោលបំណងតម្រង់ទិសដល់ការអភិវឌ្ឍភូមិគំរូឱ្យមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន និងចីរភាព ដោយមានកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយនានា និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ ភ) ដើម្បីចូលរួមអនុវត្តឱ្យសម្រេចបានជោគជ័យ នូវការអភិវឌ្ឍចម្រុះនិងការអនុវត្ត “ចលនាភូមិគំរូ” ដូចមានក្នុងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ