ព័ត៌មាន
ក្រសួងសេដ្ឋកិច្ចចេញសារាចរដាក់ឱ្យប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច ដល់អង្គភាពចំនួន៦
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញសារាចរនៃការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច តាមប្រព័ន្ធវិក្កយបត្រ អេឡិចត្រូនិកកម្ពុជាដំណាក់កាលទី១ ជំហានទី៣ ដល់អង្គភាពថ្នាក់កណ្ដាល អង្គភាពលទ្ធកម្មថ្នាក់កណ្ដាល និងអង្គភាពទទួលបន្ទុក ហិរញ្ញវត្ថុ នៃក្រសួងចំនួន៦។
ស្របតាម “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ក្របខ័ណ្ឌគោលនយោ បាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងផែនការសកម្មភាពរួមមាន៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៤, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំ និងបញ្ចប់ការអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជារួច រាល់ និងបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច ដល់អង្គភាពថ្នាក់កណ្តាលក្រសួងចំនួន៨ ជាផ្លូវការរួចរាល់គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥។
ដើម្បីជំរុញការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវសារាចរស្តីពីការប្រើប្រាស់វិក្កយ បត្រអេឡិចត្រូនិកជាកាតព្វកិច្ច តាមប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាជាជំហានៗ ដែលចាប់ផ្តើមអនុវត្តចំពោះប្រតិបត្តិការវិក្កយ បត្ររវាងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ជាមួយក្រសួង-ស្ថាប័នរដ្ឋ។ សារាចរនេះមានវិសាលភាពចំពោះអង្គភាពថ្នាក់កណ្ដាល អង្គភាពលទ្ធកម្ម ថ្នាក់កណ្ដាល និងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ នៃក្រសួងចំនួន៦រួមមាន៖ ១-ក្រសួងអភិវឌ្ឍន៍ជនបទ, ២-ក្រសួងរ៉ែ និងថាមពល, ៣-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ៤-ក្រសួងសុខាភិបាល, ៥-ក្រសួងសាធារណការ និងដឹកជញ្ជូន និង ៦-ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ដែលពាក់ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សារាចរនេះគ្របដណ្ដប់លើវិក្កយបត្រសម្រាប់ការស្នើសុំទូទាត់ចំណាយ ដែលឆ្លងកាត់ការអនុវត្ត នីតិវិធីកិច្ចលទ្ធកម្មសាធារណៈ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់អង្គភាព និងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់នៃក្រសួងទាំង៦ ព្រមទាំងអង្គភាពពាក់ ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដូចតទៅ៖ ត្រូវទទួលយកតែវិក្កយបត្រអេឡិចត្រូនិកប៉ុណ្ណោះ សម្រាប់ការទូទាត់ចំណាយតាម នីតិវិធីលទ្ធកម្មសាធារណៈ។ត្រូវផ្ដល់ដំណឹងទៅក្រុមហ៊ុនឬអ្នកផ្គត់ផ្គង់របស់ខ្លួន ឱ្យចុះឈ្មោះចូលជាសមាជិកនៃប្រព័ន្ធវិក្កយបត្រអេឡិច ត្រូនិកកម្ពុជា ដើម្បីប្រើប្រាស់វិក្កយបត្រជាទម្រង់អេឡិចត្រូនិក ក្នុងករណីមិនទាន់ក្លាយជាសមាជិក។ អង្គភាពថ្នាក់កណ្តាល អង្គភាព លទ្ធកម្មថ្នាក់កណ្តាល និងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួងទាំង ៦ នឹងក្លាយជាសមាជិកនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក កម្ពុជាដោយស្វ័យប្រវត្តិ។
ចំណែកក្រុមហ៊ុនឬអ្នកផ្គត់ផ្គង់៖ ១. ការចេញវិក្កយបត្រទៅនៃក្រសួងទាំង ៦ ខាងលើ ត្រូវតែជាវិក្កយបត្រអេឡិចត្រូនិក, ២. ត្រូវចុះឈ្មោះជាសមាជិកនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ដើម្បីអាចប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាបាន។ ការ ចុះឈ្មោះជាសមាជិកត្រូវអនុវត្តតាមវិធាន និងនីតិវិធីចូលជាសមាជិកនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។ ៣. វិក្កយបត្រអេឡិច ត្រូនិក អាចបង្កើតតាមរយៈផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការចេញវិក្កយបត្រណាមួយ ដែលបានចុះបញ្ជីទទួលស្គាល់ និងបានដំណើរការសន្ធានកម្មរួចរាល់ ជាមួយនឹងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។
ចំពោះអគ្គនាយកដ្ឋានពាក់ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ ១. អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល មានតួនាទីជាប្រតិបត្តិករ នៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។ ២. អគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវចូលរួមត្រួតពិនិត្យ និងពង្រឹង លើការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក ដែលតម្រូវឱ្យអង្គភាពស្នើសុំទូទាត់ចំណាយនៃក្រសួងទាំង ៦ ភ្ជាប់មកជាមួយបន្ថែមនូវវិក្កយ បត្រអេឡិចត្រូនិក ក្នុងរំហូរនីតិវិធីស្នើសុំទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕
អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ