ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ជនភៀសសឹកត្រូវទទួលបានការយកចិត្តដាក់ទាំងអាហារ ការស្នាក់នៅ និង សុវត្ថិភាព
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ជនភៀសសឹកប្រមាណជាង៨០០គ្រួសារ ដែលកំពុងស្នាក់ វត្តចាន់ស៊ីសាមគ្គីរតនារាម ក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទទួលបានការយកចិត្តទុកដាក់ថែទាំ ផ្គត់ផ្គត់អាហារ ការស្នាក់ និង សុវត្ថិភាព ដោយមិនទុកអោយជនភៀសសឹកណាម្នាក់ជួបការលំបាកនោះទេ។
នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បាននាំយកអំណោយចែកជូនជនភៀសសឹកពីភូមិព្រៃចាន់ និង ភូមិជោគជ័យដែលកំពុងស្នាក់នៅវត្តចាន់ស៉ីសាមគ្គីរតនារាម ក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់ថា មកដល់ពេលនេះស្ថានភាពជនភៀសសឹក នៅវត្តចាន់ស៊ីសាមគ្គីរតនារាម មានភាពល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត និង ក្រុមការងារពាក់ពន្ធ័រួមទាំងការឧបត្ថម្ភជាបន្តបន្ទាប់ ពីសប្បុរសជន ពីទីជិតឆ្ងាយ។
ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា មកដល់ពេលនេះ ជនភៀសសឹកមកពីភូមិព្រៃចាន់ មិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាននៅឡើយ ដោយត្រូវរង់ចាំតាមដានការស្ថានការណ៍ជាក់ស្តែង នៅព្រំដែនជាមុនសិន រហូតដល់ពេលវេលាសមរម្យទើបអនុញ្ញាតអោយពួកគាត់ត្រលប់ទៅវិញ ដោយត្រូវការពារសុវត្ថិភាពរបស់គាត់ជាចម្បង។
ជាមួយគ្នានេះ ឯកឧត្តម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីបានចាត់ទុកទង្វើ របស់ទាហានឈុតខ្មៅថៃ ដែលរំលោភបំពានលើរាងកាយយុវតីខ្មែរមួយរូបដែលជាពលករខ្មែរ ក្នុងពេលនាង និង ពលករខ្មែរប្រុសស្រី ជាង ១០នាក់ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃវិញ គឺជាទង្វើស្មោកគ្រោគ ហើយមកដល់ពេលនេះអគ្គស្នងការនគរបាលជាតិកំពុងចាត់វិធានការណ៍។ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ពលករខ្មែរដែលចង់ត្រលប់មកប្រទេសកម្ពុជាវិញ សូមជូនដំណឹងដល់សាច់ញាតិ ឬ ទាក់ទងមកអាជ្ញាធរកម្ពុជា ដើម្បីរៀបចំពេលវេលា ជូនដំណឹងច្បាស់លាស់សម្រួលដល់ពួកគាត់ អាចត្រលប់មកវិញដោយសុវត្ថិភាព និង ត្រូវប្រុងប្រយ័ត្នការធ្វើដំណើរតែម្នាក់ឯង សូមធ្វើដំណើរជាក្រុម ជៀសវាងក្រុមជ្រុលនិយមថៃធ្វើបាបក្រោមរូបភាពអមនុស្សធម៌ណាមួយ។
សូមបញ្ជាក់ថា មកដល់ពេលនេះ មានជនភៀសសឹកប្រមាណ៨៥០គ្រួសារ ដែលបានជម្លៀសមកពីភូមិព្រៃចាន់ទាំងស្រុង រួមនឹងពលរដ្ឋពី ភូមិជោគជ័យមួយចំនួន បានមកស្នាក់នៅវត្តចាន់ស៉ីសាមគ្គីរតនារាម ដែលស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នៅទីតាំងភៀសសឹកមានការរៀបចំទីជម្រកស្នាក់នៅបណ្តោះអាសន្ន ផ្តល់អាហារ ទឹក ភ្លើង ក្រុមគ្រូពេទ្យ ពិនិត្យព្យាបាលសុខភាពជូនពួកគាត់បាន សមរម្យ។ ក្រៅពីនេះ ជារៀងរាល់ថ្ងៃតែងមានសប្បុរសជនបាននាំយកអំណោយប្រគល់ជូនពួកគាត់ជាប្រចាំថែមទៀតផង ដោយគ្មានជនភៀសសឹកណាម្នាក់ត្រូវបានទុកចោលមិនយកចិត្តទុកដាក់នោះទេ៕ អត្ថបទ៖ សូដាវណ្ណ











-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ