ព័ត៌មាន
រយៈពេល១០ខែ ឆ្នាំនេះ ខេត្តតាកែវទទួលបានគម្រោងវិនិយោគថ្មីសរុប ១៥៣ គម្រោង
រយៈពេល១០ ខែ ឆ្នាំ២០២៥នេះ, ខេត្តតាកែវទទួលបានគម្រោងវិនិយោគថ្មីសរុប ១៥៣ គម្រោង ក្នុងនោះចំនួន ១៤៩ គម្រោង បានសាងសង់រួចរាល់ ដោយរោងចក្រទាំងនោះវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ លើកឡើងក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ នៅខេត្តតាកែវ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ខេត្តតាកែវគឺជាខេត្តដែលមានសក្តានុពល និងមានភាពអំណោយ ផលដល់បរិយាកាសវិនិយោគ ជាក់ស្តែងគិតមកដល់ពេលនេះ ខេត្តតាកែវមានរោងចក្រ សហគ្រាស កំពុងដំណើរការសរុបចំនួន ៨១៩ និងមានកម្មករនិយោជិតសរុបចំនួនជាង ១២ នាក់ (ស្រីជាង៨ម៉ឺននាក់) រួមមានវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានចំនួន ១៣៥ សហគ្រាស មានកម្មករនិយោជិតជាង ១០ម៉ឺននាក់ និងក្រៅពីកាត់ដេរមានចំនួន ៦៨៤ សហគ្រាស មានកម្មករ និយោជិតសរុបជាង ២ម៉ឺននាក់។
ឯកឧត្តម បន្តឱ្យដឹងទៀតថា ចំណែករោងចក្រធុនធំវិញ ដែលកំពុងសាងសង់ និងដំណើរ មានចំនួន ១៩៧ រោងចក្រ មាន កំលាំងពលកម្មសរុបជិត ៩ម៉ឺននាក់ (ស្រីជាង៦ម៉ឺននាក់) និងសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម កំពុងដំណើរការមានចំនួន ៧៦៨មូលដ្ឋាន មានកំលាំងពលកម្មសុរបជាង ១ម៉ឺននាក់។ ជុំវិញគម្រោងវិនិយោគនេះ តាមរយៈអនុគណកម្មាធិការខេត្ត នៅក្នុងរយៈ ពេល ១០ខែ ឆ្នាំ២០២៥ បានសម្រេចចុះបញ្ជីវិនិយោគចំនួន ៤៥ ក្រុមហ៊ុន ប្រើប្រាស់ទុនវិនិយោគ ជាង ១៤៨ លានដុល្លារអាម៉េរិក គម្រោងវិនិយោគទាំងនោះមាន៖ គម្រោងផលិតគ្រឿងសង្ហារឹម, សម្ភារៈផ្ទះបាយ, សម្ភារៈវេចខ្ចប់, សម្លៀកបំពាក់, ឧបករណ៍ហាត់ ប្រាណ, ប្លាស្ទិក, ខ្សែប្រាំងនិងហ្គ័រ សម្រាបរថយន្ត ម៉ូតូ និងកង់ជាដើម។ សរុបជារួម ក្នុងរយៈពេល១០ខែនេះដែរ តាមរយៈការផ្តល់ចុះ បញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណកម្មាធិការខេត្ត ធ្វើឱ្យខេត្តតាកែវទទួលបានរោងចក្រថ្មី មានចំនួនប្រមាណ ១៥៣ គម្រោង ក្នុងនោះចំនួន ១៤៩ គម្រោងបានសាងសង់រួចរាល់។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល១០ ខែ ឆ្នាំ២០២៥នេះ, គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគទឹកប្រាក់ប្រមាណ ៩,២ ប៊ីលានដុល្លារអាម៉េរិក ដោយបានកើនឡើងចំនួន ២២៩ គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើង ជិត ៣,៧ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោង វិនិយោគត្រឹមតែ ៣៤៦ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ប៊ី លានដុល្លារអាម៉េរិកប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី,

-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ