ព័ត៌មាន
កម្ពុជា ត្រៀមប្ដឹងទៅ ៣ស្ថាប័ន ករណីកងកម្លាំងប្រដាប់អាវុធថៃ ៧នាក់ រំលោភបូក លើនារីពលករកម្ពុជា
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បាន ចេញសារបញ្ជាក់ករណីក្រុមទាហានថៃ រំលោភយុវតីខ្មែរ និងចំណាត់ការបន្ទាន់របស់កម្ពុជា ដោយកម្ពុជា ត្រៀមប្ដឹងទៅ ៣ស្ថាប័នខាងថៃ និងអន្តរជាតិ ដើម្បីរកយុត្តិធម៌ ករណីកងកម្លាំងប្រដាប់អាវុធថៃ ៧នាក់ រំលោភបូក។

លោកបណ្ឌិត ទូច សុឃៈ លើកឡើងបន្តថា ជានីតិវិធី ជាវិធានការរបស់កម្ពុជា ទី១ អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃនឹងធ្វើបណ្ដឹង ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិថៃ ទី២ គឺធ្វើបណ្ដឹងតវ៉ាតាមរយៈទូតរបស់ថៃ ទី៣ ធ្វើបណ្ដឹងតវ៉ាតាមរយៈអង្គការអន្តរជាតិ ដើម្បីឱ្យសមត្ថកិច្ចថៃ តាមចាប់ជនល្មើសយកមកអនុវត្តទោស ផ្តល់យុត្តិធម៌ដល់ នារីពលករខ្មែរ ដែលយើងមិនអាចទទួលយកដាច់ខាតចំពោះអំពើអមនុស្សធម៌ បាត់បង់ភាពជាមនុស្ស អំពើស្មោគគ្រោកនេះជាដាច់ខាត ដែលមិនមែនសម្រាប់តែប្រជាពលរដ្ឋខ្មែរទេ ទោះជាតិសាសន៍ណាក៏ដោយក៏មិនអាចទទួលយកបាននូវអំពើដ៏ថោកទាបនេះជាដាច់ខាត។ យើងទទូចឱ្យសមត្ថកិច្ចរបស់ថៃត្រូវតែស្វែងរកចាប់ខ្លួនជនទាំង ៧នាក់ និងអ្នកពាក់ព័ន្ធទាំងអស់នេះ យកមកផ្ដន្ទាទោសឱ្យបានជាដាច់ខាត ហើយប្រកាសជាសាធារណៈ ឱ្យប្រជាជនថៃ ប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងពិភពលោកបានដឹងថា ខ្លួន (ថៃ) បានចាត់ការលើជនល្មើសដែលជាកងកម្លាំងសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន (ថៃ) ពិតមែន។

លោកបណ្ឌិត ទូច សុឃៈ បញ្ជាក់ថា ករណីធ្វើបាបពលករខ្មែរ និងចាប់រំលោកនារីខ្មែរ ពិតជាកើតមានឡើងមែន នៅពេលពលករខ្មែរចាកចេញពីប្រទេសថៃចូលមកទឹកដីកម្ពុជា ប៉ុន្តែហេតុការណ៍កើតឡើងនៅពេលពលករខ្មែរស្ថិតនៅលើទឹកដីថៃនៅឡើយ។ ពលករខ្មែរជាង ១០នាក់ ដែលមានតែ នារីម្នាក់នោះទេ។ ខាងកម្លាំងប្រដាប់អាវុធថៃបានបំបែក ពលករជា ២ក្រុម ១ក្រុម គឺប្អូនស្រីតែម្នាក់ និង ១ក្រុមទៀតគឺបុរសសុទ្ធ។ ឱកាសនោះហើយ ដែលកម្លាំងប្រដាប់អាវុធថៃបានប្រព្រឹត្តបទល្មើសដ៏ស្មោកគ្រោក និងបាត់បង់ភាពជាមនុស្ស ដោយបានចាប់រំលោភបូកចំនួន ៧នាក់ទៅលើ ពលករនារីខ្មែរម្នាក់។
លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ពេលមកដល់កម្ពុជាវិញ ប្អូនស្រីក៏បានស្ទុះស្ទាមកកាន់ស្នងការដ្ឋានខេត្តបាត់ដំបង ដាក់ពាក្យប្ដីស្វែងរកយុត្តិធម៌។ ស្នងការដ្ឋានខេត្តបាត់ដំបង បានយកចិត្តទុកដាក់ជាទីបំផុតក្នុងការទទួលពាក្យប្ដឹង ព្រមទាំងគាំពារផ្នែកផ្លូវចិត្តផ្លូវកាយផ្សេងៗដល់ប្អូនស្រី។ អគ្គស្នងការដ្ឋាននគរបាលជាតិចំណុះក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមការងារជំនាញដឹកនាំដោយ អគ្គស្នងការរងជំនាញទទួលផែនផ្សេងៗចុះមកសហការជាមួយ ស្នងការដ្ឋានខេត្តបាត់ដំបង ដើម្បីធ្វើការងារជំនាញ ការងារបច្ចេកទេស ការងារកសាងឯកសារ ឬប្រមូលភស្តុតាងឱ្យបានមូល ដែលឥឡូវក្រុមការងារមិនទាន់បញ្ចប់ការបំពេញការងារជំនាញ ទៅលើករណី រំលោភបូកពីកម្លាំងប្រដាប់អាវុធថៃ ដែលបាត់បង់ភាពជាមនុស្ស មកលើប្អូនស្រីដែលជាជនជាតិខ្មែរ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះដែរ ក្នុងដំណើរការងារទៅកាន់ខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រួមជាមួយភរិយា បានឆ្លៀតចូលសួរសុខទុក្ខប្អូនស្រីពលករខ្មែរ ធ្វើការងារនៅប្រទេសថៃ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ ក្នុងពេលនាង និងពលករខ្មែរប្រុសស្រី ជាង ១០នាក់ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកទង្វើបំពាននេះ គឺជាទង្វើស្មោកគ្រោក ដែលអគ្គស្នងការនគរបាលជាតិកំពុងចាត់វិធានការណ៍។
ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ពលករខ្មែរដែលចង់ត្រឡប់មកប្រទេសកម្ពុជាវិញ សូមជូនដំណឹងដល់សាច់ញាតិ ឬទាក់ទងមកអាជ្ញាធរកម្ពុជា ដើម្បីរៀបចំពេលវេលា ជូនដំណឹងច្បាស់លាស់សម្រួលដល់ពួកគាត់ អាចត្រឡប់មកវិញដោយសុវត្ថិភាព និង ត្រូវប្រុងប្រយ័ត្នការធ្វើដំណើរតែម្នាក់ឯង សូមធ្វើដំណើរជាក្រុម ជៀសវាងក្រុមជ្រុលនិយមថៃធ្វើបាបក្រោមរូបភាពអមនុស្សធម៌ណាមួយ៕


-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ